Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសោកស្តាយជាខ្លាំងជាមួយ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី

ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់មហាឧសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ដែលបានទទួលមរណភាពនៅវេលាម៉ោង ១:៤៥ នាទី រំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់មហាឧបាសកសាសនូបត្ថម្ភ ផឹង គឹក គឺជាការបាត់បង់ លោកឱពុក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ល្អប្រពៃចំពោះកូនចៅជាទីស្រឡាញ់

ដែលកន្លងមកមហាឧបាសកពុទ្ធសាសនូបត្ថម្ភតែងតែចូលរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើនពុំអាចបំភ្លេចបាន។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធ មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News