Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ម​ការ​នី​កាត់ដេរ បង្ហាញ​ភាពសប្បាយ​រីករាយ និង​ការត្រៀម​បើកប្រាក់​ឈ្នួល អប្បបរមា​ថ្មី ក្នុងពេល​ខាងមុខ​

  • បោះពុម្ព

ភ្នំពេញៈ ចាប់ពីខែមករា ឆ្នាំ២០២២ តទៅ កម្មករ កម្មការនី ផ្នែកយវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលកាបូប ធ្វើដំណើរ នឹងត្រូវទទួលបានប្រាក់ឈ្នួល អប្បបរមាចំនួន ១៩៤ ដុល្លារអាម៉េរិក ក្នុង១ខែ ខណៈឆ្នាំ២០២១ នេះ ទទួលបានប្រាក់ឈ្នួល ចំនួន ១៩២ ដុល្លារ។

ជួបសម្ភាសន៍ជាមួយ ក្រុមកម្មការនីរោងចក្រ វីឡាយ អេប៊លសូស ស្ថិតនៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ពួកគាត់បានលើកឡើង ស្រដៀងគ្នាថា ពិតជាសប្បាយរីករាយ និងបន់ឲ្យឆ្នាំថ្មី

ឈានមកដល់ ដើម្បីឆាប់ទទួលបាន ប្រាក់ឈ្នួលអប្បបរមាថ្មី ១៩៤ ដុល្លារនេះ បើទោះបីជាការតម្លើង មិនច្រើនដូចមុនវិបត្តិកូវីដ១៩ យ៉ាងណាក្តី តែនេះជាដំណឹង ដ៏ល្អមួយ ព្រោះថា ក្នុងអំឡុងជួបវិបត្តិដ៏ ធ្ងន់ធ្ងរយ៉ាងណាក្តី ក៏ពួកគាត់ នៅតែទទួល បានការយកចិត្តទុកដាក់ កក់ក្តៅបំផុត ពីសំណាក់រដ្ឋាភិបាល និងនិយោជក។

កម្មការនី ហួច ស្រីទូច និងកម្មការនី បឿន យី ដែលមានស្រុកកំណើតខុសគ្នា ប៉ុន្តែបំពេញការងារ ក្នុងកន្លែងតែមួយជាមួយគ្នា បាននិយាយថាៈ ការតម្លើងប្រាក់ ឈ្នួល ទោះបីជាមិនច្រើន និងសមបំណង របស់ពួកគាត់ យ៉ាងណាក្តី

ក៏ពេញចិត្តនឹងទទួល ហើយត្រេកអ៊រជាខ្លាំង ដោយសារដូចដឹងស្រាប់ហើយថា ក្នុងស្ថានភាពវិបត្តិកូវីដ១៩នេះ រដ្ឋាភិបាល នៅតែព្យាយាមយកចិត្តទុកដាក់ មកដល់កម្មកររោងចក្រ ដែលធ្វើឲ្យពួកគាត់ មានអារម្មណ៍សប្បាយរីករាយ ហើយក៏បានអរគុណ ដល់ថ្នាក់ដឹកនាំ នៃជួរដ្ឋាភិបាលកម្ពុជាទាំងអស់ ក៏ដូចជា ភាគីនិយោជក ដែលតែងតែគិតគូរ ក្នុងការតម្លើងប្រាក់ឈ្នួលនេះ។

ពួកគាត់ រំពឹងទៀតថាៈ ប្រាក់ឈ្នួលអប្បបរមា ក្នុងឆ្នាំ២០២៣ នឹងអាចនឹងតម្លើង តទៅមុខទៀត ដោយសារភាពជឿជាក់ លើការដឹកនាំដ៏ល្អ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចនាយករដ្ឋមន្ត្រី បច្ចុប្បន្ន។

ស្របគ្នានេះ លោក ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានក្រើនរម្លឹកថាៈ ទន្ទឹមនឹងការរំពឹងចង់បានប្រាក់ឈ្នួល ដែលច្រើន និងល្អក៏យើងចង់ឲ្យបងប្អូនកម្មករ

និយោជិត ងាកមកពិនិត្យ អំពីការខិតខំប្រឹងប្រែង ផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីបង្កើននូវចំណេះ ជំនាញ បង្កើននូវបច្ចេកទេស បង្កើនកិច្ចខិតខំប្រឹងប្រែង ឲ្យបានច្រើនឡើងបន្ថែមទៀត ចំពោះអនុវត្ត តួនាទីភារកិច្ចរបស់ខ្លួន

ក្នុងនាមជាកម្មករ និយោជិត ឲ្យបានល្អប្រសើរ ជាពិសេស ប្រឹងប្រែងបង្កើនការងារបច្ចេកទេស ចំណេះជំនាញខ្លួនឯង ឲ្យបានកាន់តែច្រើន ពីរ ទៅ បី មុខ ទៅតាមលទ្ធភាព យើងអាចរៀនបាន ដូច្នេះការដែលយើង ទទួលបាននូវ ផលប្រយោជន៍ បន្ទាប់ពីយើងចេះគំនិត ជំនាញថ្មីៗ និងច្រើនឡើង សម្រាប់ខ្លួនឯង ផលប្រយោជន៍ ដែលយើងទទួលបាន គឺនឹងអាចបានច្រើនលើសលុប ពីការតម្លើងប្រាក់ឈ្នួល ច្រើនដងមែន។

លោកពន្យល់ទៀតថាៈ បើកម្មករ និយោជិត ងាកមកពិនិត្យ អំពីការបង្កើននូវគុណភាព សមត្ថភាព បច្ចេកទេសរបស់ខ្លួនឯង ដើម្បីឲ្យការងាររបស់ខ្លួនឯងកាន់តែមាន សក្តានុពល កាន់តែក្លាយទៅជាមុខសញ្ញា តម្រូវការរបស់និយោជក មិនថា

ក្នុងកន្លែងធ្វើការ បច្ចុប្បន្នទេ ក៏អាចក្លាយជាមុខសញ្ញា នៅក្នុងការរៀបចំបាន ពីសំណាក់និយោជក កន្លែងផ្សេងៗ… កាលណា មានការប្រកួតប្រជែងចង់បានគាត់ ដើម្បីឲ្យធ្វើការ នៅកន្លែងគេផ្សេងៗ កាន់តែច្រើននោះ តម្លៃប្រាក់ឈ្នួល នៅក្នុងការ ដែលគាត់ទទួលបាន នឹងមានការកើនឡើង ឬអាចនិយាយបានថា កន្លែងណា ដែលហ៊ានឲ្យប្រាក់ខែច្រើន នោះយើងក៏ល្អ ទៅតាមនឹងដូចគ្នា។

លោកបានលើកឡើងបន្តថាៈ នៅឆ្នាំខាងមុខ មើលឃើញថា សញ្ញាក្នុងការបញ្ជាទិញ គឺមាននិន្នាការកើនឡើង គួរឲ្យកត់សម្គាល់ កំណើនការងារ ក៏ដូចជា ការបង្កើតនូវ រោងចក្រ សហគ្រាសថ្មីៗជាដើម តាមរយៈការចុះបញ្ជី

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដូច្នេះសង្ឃឹមថា វិស័យការងារ អាចនឹងមានសន្ទុះរីកចម្រើនឡើងវិញ ជាបណ្តើរៗ ហើយយើងក៏មានក្តីរំពឹង ប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ក្របខណ្ឌ នៃការតម្លើង ប្រាក់ឈ្នួល អប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៣ ខាងមុខទៀត នឹងអាចមានដំណឹងល្អ ក្នុងការតម្លើង ដូចរៀងរាល់ឆ្នាំដែរ។

សូមបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គិតត្រឹមឆ្នាំ២០២១ នេះ មានចំនួន ១៩២ ដុល្លារអាម៉េរិក ដែលបានកើនឡើង ជាបន្តបន្ទាប់ ក្នុងឆ្នាំ១៩៩៧ ដែលមានចំនួនសរុបត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះ នៅក្នុងមួយខែៗ៕

ដកស្រង់ពី៖ រស្មីកម្ពុជា