Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាល​រាជធានី ជំរុញ​ឲ្យ​ចៅសង្កាត់ និង​ស្មៀន បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ​

  • បោះពុម្ព

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យ ចៅសង្កាត់ និងស្មៀន ធ្វើយ៉ាងណា បម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អប្រសើរ ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងពិធីសំណេះសំណាល ជាមួយលោក ចៅសង្កាត់ និងស្មៀនសង្កាត់ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នេះ នៅសាលារាជធានី ភ្នំពេញ។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ លោកចៅសង្កាត់ និងស្មៀនសង្កាត់ ជាអ្នកដែលនៅផ្ទាល់ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។

ដូច្នេះអ្វី ដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើង ត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់ សេវា ជូនពួកគាត់អោយមានតម្លាភាព និងទាន់ពេលវេលា ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានថ្លែងនូវការអរគុណ យ៉ាងធំធេង ផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួម

ទប់ស្កាត់ ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់ រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលធ្វើអោយប្រទេសជាតិ បានដំណើរការ ជាប្រក្រតីឡើងវិញ៕

ដកស្រង់ពី៖ រស្មីកម្ពុជា