Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីជំនាញកម្ពុជា ២រូប នឹងទៅបំពេញបេសកកម្ម ហ្វឹកហ្វឺនសុនខហិតមីន នៅតួកគី

  • បោះពុម្ព

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានជួបសំណេះសំណាល និងណែនាំមន្ត្រីជំនាញសុនខ ២រូប ដែលនឹងត្រូវចេញដំណេីរ ទៅបំពេញបេសកកម្ម ដេីម្បីហ្វឹកហ្វឺនសុនខហិតគ្រាប់មីន នៅប្រទេសតួកគី។

តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លោក ហេង រតនា បានថ្លែងថា ការបំពេញបេសកកម្មនេះគាំទ្រដោយអង្គការAPOPO សំរាប់រយ:ពេល១០ខែ ក្នុងឆ្នាំ២០២២នេះ។

គូសបញ្ជាក់ថា កិច្ចការនៅក្រៅប្រទេសនេះ មិនត្រឹមតែសំរាប់ផលប្រយោជន៍ខ្លួនឯង និងកិត្តិស័ព្ទអង្គភាពប៉ុណ្ណោះទេ តែនេះជាការចូលរួមចំណែក ក្នុងការលេីកកំពស់កិតិ្តយស និងវប្បធម៏ជាតិសាសន៍ នៃប្រទេសជាតិយេីងផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល