Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើទំនាក់ទំនង ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។

លោក Takahashi Fumaiki គឺជាជនជាតិជប៉ុនមួយរូប ដែលបានធ្វើដំណើរមកកម្ពុជាជាញឹកញាប់ និងមានមនោសញ្ចេតនាជ្រាលជ្រៅជាមួយកម្ពុជា។

លោក ក៏បានរួមចំណែកជួយទាក់ទាញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាផងដែរ៕

ដកស្រង់ពី៖ Fresh News