Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ហេង សំរិន ផ្ញើសារអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

ក្នុងសារលិខិតនេះ សម្តេចបានលើកឡើងថា៖ តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង ដោយទទួលដំណឹងដ៏ល្អ ដែល សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២(SUNHAK PEACE PRIZE 2022)ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ។

ពិតជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជា និងជាមោទនភាពដ៏ខ្ពង់ខ្ពស់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយជាការស័ក្តិសមបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាស្ថាបនិកសន្តិភាព

ដែលផ្តើមចេញពីស្នាដៃនៃការដឹកនាំប្រកបដោយទេពកោសល្យ បង្រួបបង្រួមជាតិ ផ្សះផ្សា ជាតិ តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យប្រជាជនកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពយ៉ាង

ពិតប្រាកដ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូចបច្ចុប្បន្ន និងជាសក្ខីភាពនៃការទទួលស្គាល់លើការរួម ចំណែករបស់ សម្តេចតេជោ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ ដែលមានការល្បីរន្ទឺ ក្នុង សកលលោក។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រីទាំងអស់

ជួបប្រទះតែសេចក្តីសុខ សុភ មង្គល ព្រមទាំងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់ពី៖ Fresh News