Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តចពិជ័យសេនា ទៀ បាញ់ ផ្ញើលិខិតរំលែកមរណទុក្ខជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាពវេជ្ជបណ្ឌិត ឈា ថាំង

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ម៉ៅ សាមឿន និងក្រុមគ្រួសារ ចំពោះមរណភាព វេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សារលិខិតរបស់សម្តេចពិជ័យសេនា បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវជាស្វាមីលោកជំទាវ

បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៣៖២៥ នាទីរសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ជាឥស្សរជនឆ្នើម និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានរួមចំណែកកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាល

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើដល់ផលប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមវេជ្ជបណ្ឌិត ឈា ថាំង សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕

ដកស្រង់ពី៖ Fresh News