Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចម៉ែ ផ្ញើព្រះរាជសារ ប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងព្រះរាជសារនេះ សម្ដេចម៉ែ មានព្រះបន្ទូលដូចតទៅ៖ «សម្តេចវិបុលសេនាភក្តី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត, នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់

សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្តី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុង បេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។

ខ្ញុំសូមសម្ដែងនូវសេចក្ដីកោតសរសើរដ៏កក់ក្តៅជាទីបំផុត និងសូមផ្ដល់ការគាំទ្រជានិច្ច ចំពោះ សម្តេចវិបុលសេនាភក្តី ជាឥស្សរជនជាតិនិយមដ៏ខ្ពង់ខ្ពស់មួយរូបបានខិតខំបំពេញភារកិច្ចក្នុងបុព្វហេតុ ជាតិ មាតុភូមិ

និងប្រជារាស្ត្រកម្ពុជាគ្រប់កាលៈទេសៈ ទទួលបានជ័យជម្នះគ្រប់ភារកិច្ច និងសូមជូនពរ សម្តេចវិបុលសេនាភក្តី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្ដី ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ»៕

ដកស្រង់ពី៖ Fresh News