Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រីក្រសួង​ការងារ​ស្នើ​ធនាគារពិភពលោក​គាំទ្រ​ការ​អភិវឌ្ឍន៍​ជំនាញ និង​​ច​ល័ត​កម្លាំង​ពលកម្ម​​យុវជន​ទទួល​ការងារ​ល្អ​ៗ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ កម្ពុជាបានស្នើដល់ធនាគា រពិភពលោកគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឲ្យយុវជនទទួលបានការងារល្អៗ ។

ការស្នើសុំនេះ ខណៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមអ៊ិត សំហេង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានជួបលោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម

និងការអនុវត្តការងារជាសកលប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកតាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) ដើម្បីជជែកពិភាក្សាកិច្ចការមួយចំនួនដែលធនាគារពិភពលោក (World Bank) អាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញ

និងការចល័តកម្លាំងពលកម្មនៅកម្ពុជា ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជកឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះធនាគារពិភពលោក ដែលកន្លងមកបានជួយជ្រោមជ្រែងបញ្ជូនអ្នកជំនាញការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យមានសមត្ថភាពក្នុងការចូលរួមកសាងសង្គមជាតិ

និងបានជួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ជាតិយ៉ាងច្រើន ដែលសមិទ្ធផលអស់ទាំងនេះជាការរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការពន្លឿន និងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

ចំណែកលោក Yasser El- Gammal ពិតជាមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយលោកពេញចិត្តបង្កើនកិច្ចសហប្រតិបត្តិការទាំងស្ថាប័នឯកជន និងស្ថាប័នរបស់រដ្ឋា

ភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តងលើការបណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជន ឲ្យដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ក៏បានជម្រាបជូនលោក Yasser El- Gammal ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងធំៗចំនួន២ បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅក្នុងគម្រោងអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) មានគោលបំណងដើម្បីកែលម្អគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។

ក្នុងនោះផងដែរ នៅក្នុងគម្រោង S4C, TVET កម្ពុជាបាន និងកំពុងផ្តោតលើវិស័យជំនាញអាទិភាពចំនួន៣ធំៗ៖

១.ពង្រឹងគុណភាព និងភាពឆ្លើយតបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជា ន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស,

២.លើកកម្ពស់ការបណ្តុះបណ្តាលនៅកន្លែង ការងារតាមរយៈការចាប់ដៃគូជាមួយឧស្សាហកម្ម, ៣.ពង្រីកយន្តការហិរញ្ញវត្ថុសម្រាប់អប់រំបណ្តុះបណ្តាលវិបច្ចេកទេសនិងវិជ្ជាជីវៈ(អ.ប.វ)និងនវានុវត្តន៍។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ World Bank សូមជួយគាំទ្របន្ថែមនូវស កម្មភាពមួយចំនួនទៀតដូចជា៖ ពង្រឹងគុណភាព TVETឱ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារ,

ពង្រីកដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET, លើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងប្រព័ន្ធ TVET, ធ្វើឱ្យប្រសើរឡើង អភិបាលកិ ច្ច និងប្រព័ន្ធ TVET, និងបានស្នើសុំបន្ថែម វិស័យសំខាន់ៗមួយចំនួនដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policy និងផែនការមេសម្រាប់អភិវឌ្ឍគ្រឹះស្ថាន TVET និងការគាំទ្រលើភាសាបរទេស

ជំនាញឌីជីថល/ព័ត៌មានវិទ្យា និងជំនាញទន់ ដែលជំនាញទាំងនេះគឺជាជំនា ញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

លោកនាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្តការងារជាសក លប្រចាំតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានគាំទ្រនូវសំណើរ និងសំណូមពរដែ លឯកឧត្តមរដ្ឋមន្ត្រី បានលើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍន៍ជំនាញនៅកម្ពុជានេះ

ហើយលោកបានបញ្ជាក់ បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យបាននៅចុងឆ្នាំ២០២២ខាងមុខនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព