Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល ប្រកាសថា អូមីក្រុង កំពុងឆ្លងក្នុងសហគមន៍កម្ពុជា ជាពិសេស នៅកន្លែងមាន មនុស្សច្រើនកុះករ

  • បោះពុម្ព

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេសនៅកន្លែងមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូលប្រើ តែម៉ាស៊ីនត្រជាក់ ជាដើម។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ក្រសួងសុខាភិបាល អំពាវនាវ និងដាក់ចេញ ជាហូរហែរជាច្រើន នៅឡើយតែការចូលរួមអនុវត្ត ពីបុគ្គលគ្រប់រូបនៅពេលនេះ

ដោយចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និង ការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គល គ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។

លោកស្រី បន្ដថា នៅតាមបណ្តាប្រទេសមួយចំនួន លើសាកលលោក និងក្នុងតំបន់មានរកឃើញករណី ឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះ ក៏មានកម្ពុជាដែរ ហើយករណីស្លាប់នៅតាមបណ្តា ប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិន បានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។

ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសអូមីក្រុង នាពេលនេះឲ្យសោះ។លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវសារជាថ្មី ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត ដូចជា ៖

នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះកុំបីអាក់ខានឲ្យសោះឡើយ។ លោកស្រីថា យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ។

លោកស្រី ផ្ដាំផ្ញើថា បើមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាល

និងថែទាំនៅតាមផ្ទះឲ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិក គ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាល បានចេញផ្សាយរួចហើយឲ្យបានត្រឹមត្រូវ៕

ដកស្រង់ពី៖ ដើមអម្ពិល