Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ មីយ៉ាន់ម៉ាអាចចំណាយពេល៥-១០ឆ្នាំទៀត ទើបមានសន្តិភាព បើនៅតែស្ថានភាពបន្តដូចបច្ចុប្បន្ន (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា នឹងអាចចំណាយពេលពី៥ទៅ១០ឆ្នាំ ទើបមានពន្លឺសន្តិភាព ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ននៅតែបន្ត ហើយគ្មានដំណោះស្រាយ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្តេចបានប្តេជ្ញាថា នឹងមិនបោះបង់ចោលការខិតខំជួយមីយ៉ាន់ម៉ានោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឱ្យ ៥ឆ្នាំទៀត ប្រសិនបើធ្វើរបៀបនេះ ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅប្រសិនបន្តធ្វើដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ប្រសិនបើបន្តបែបនេះតទៅទៀត ៥ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»។

មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយការបោះឆ្នោត។

វិបត្តិនេះបានអូសបន្លាយប្រមាណមួយឆ្នាំមកហើយ ហើយបង្កជាអំពើហិង្សា និងការផ្ទុះអាវុធជាបន្តបន្ទាប់។

កាលពីខែមករាកន្លងទៅ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ព្រមទាំងធានាសម្របសម្រួលឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់ផងដែរ។

ប៉ុន្តែក្រោយមកទៀត មីយ៉ាន់ម៉ានៅតែមានការផ្ទុះអាវុធ ដោយមិនអាចបញ្ឈប់អំពើហិង្សាបាន។

អ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួនបានរិះគន់ចំពោះទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ខណៈប្រទេសខ្លះទៀតបង្ហាញការគាំទ្រ។

ក្នុងអត្ថបទវិភាគរបស់ខ្លួន សារព័ត៌មាន Aljazeera បានរិះគន់ថា ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា យុទ្ធសាស្ត្រ ការទូត ដ៏ ប្រថុយប្រថាន ដែលប្រៀបប្រដូចជា Cowboy Diplomacy។

ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះការរិះគន់សម្តេចថា អ្នកទូតប្រថុយប្រថានផងដែរ។ សម្តេចបានទាមទារឱ្យអ្នកដែលរិះគន់នោះពន្យល់អ្វីទៅដែលហៅថា ការទូតប្រថុយប្រថាន (cowboy diplomacy)។

សម្តេចបានថ្លែងថា «ពេលដែលខ្ញុំទៅដល់ណៃពិដោរ តើសភាពការណ៍បានប្រែប្រួលហើយឬនៅ? ខ្ញុំចេញពីណៃពិដោរ តើសភាពការណ៍ប្រែប្រួលហើយឬនៅ? គឺអត់ទេ នៅតែអញ្ចឹង»។

សម្តេចបន្តថា៖ «តើវាងាប់ឬអី? តើមានមនុស្សប៉ុន្មាននាក់ងាប់ដោយសារទស្សនកិច្ចរបស់ខ្ញុំ។ ផ្ទុយទៅវិញដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹកមកវិញបានផលល្ងាចនោះទេ»។

សម្តេចតេជោ ក៏បានលើកឡើងទាក់ទងអំពីករណីបុគ្គលមួយចំនួនរិះគន់ទៅលើការអត្ថាធិប្បាយ លោកស្រីប្រេសិតពិសេសអង្គការសហប្រជាជាតិ ដែលលើកឡើងអំពីការបែងចែកអំណាចដល់ក្រុមយោធា។

សម្តេចថ្លែងថា៖ «អញ្ចឹងមានន័យថា អ្នកនោះកំពុងព្យាយាមកម្ចាត់ចោលទាំងស្រុងនូវកម្លាំងកងទ័ពមីយ៉ាន់ម៉ាតែម្តង អញ្ចឹងតើនេះជាចំណុចបង្រួបបង្រួមជាតិ»។

សម្តេចបានបន្តថា៖ «សូម្បីតែប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយប៉ុណ្ណឹង អ្នកឯងចាប់ផ្តើមវ៉ៃទៅហើយ អញ្ចឹងប្រធានអាស៊ានក៏អត់ធ្វើអីកើត ប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិក៏ធ្វើអីអត់កើត អញ្ចឹងទេមានតែនៅមីយ៉ាន់ម៉ាបន្តមានមនុស្សស្លាប់តែប៉ុណ្ណោះ ស្លាប់ដោយបាញ់គ្នា ស្លាប់ដោយអត់បាយ ដែលក្លាយទៅជាវិបត្តិមនុស្សធម៌ នៅពេលខាងមុខ»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសម្តេចនៅស្ងៀមគេនឹងរិះគន់ថា សម្តេចមិនសកម្ម។ ទោះជាយ៉ាងណាសម្តេចបញ្ជាក់ថា «មិនប្រាកដថាប្រទេសអ្នកក្រចក្ខុវិស័យទន់ខ្សោយទេណា ហើយក៏មិនប្រាកដថាប្រទេសអ្នកមាន ចក្ខុវិស័យពូកែនោះទេ»។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអញ្ជើញក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) មួយចំនួន លើកលែងតែក្រុមដែលត្រូវបានចាត់ទុកថាជា «ភេរវករ» ឲ្យមកចូលរួមក្នុងតុចរចាស្វែងរកសន្តិភាព នៅក្នុងឱកាសនៃទិវាជាតិមួយ ដែលនឹងមកដល់នៅថ្ងៃសៅរ៍ ទី១២ កុម្ភៈ។

ក្រោយពីទទួលបានការអញ្ជើញពី របបដឹកនាំយោធាទីក្រុងណៃពិដោ ខាងលើនេះ ក្រុមប្រដាប់អាវុធនៃសម្ព័ន្ធជាតិការ៉ែន (KNU) និងក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងៗទៀត ស្ថិតនៅក្នុងអង្គការ EAO បានប្រកាសបដិសេធមិនចូលរួម។

ក្រុម KNU បានអះអាងថា ពួកគេគ្មានបំណងចូលរួមកិច្ចចរចាណាមួយ ជាមួយរដ្ឋាភិបាលយោធានោះឡើយ៕

 

ដកស្រង់ពី៖ Fresh News