Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មី​ក្រុង​វាយលុក​! ក្រសួងសុខាភិបាល ​ព្រមាន​ករណី​ឆ្លង​ខ្ពស់ បើ​មានការ​ធ្វេសប្រហែស

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ខណៈជំងឺកូវីដ១៩ បម្លែងថ្មី អូមីក្រុង បានកំពុងវាយលុកនៅ ក្នុងទី ក្រុង ភ្នំពេញនិងបណ្តាលខេត្តមួយចំនួនក្រសួងសុខាភិបាល បានអំពាវនាវជាថ្មី សូមឲ្យប្រជាពលរដ្ឋ គោរពវិធានការសុខាភិបាល កុំបីខាន បើសង្ស័យសូមធ្វើតេស្ត ដោយខ្លួនឯង ហើយបើមានការធ្វេសប្រហែស នឹងឆ្លងកាន់ខ្ពស់ ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងខាភិបាលបាន លើកឡើងនៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២២ ថាក្រសួងសុខាភិបាល បានអំពាវនាវហើយអំពាវនាវទៀត វិធានការ ក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ

នៅឡើយតែការចូលរួម អនុវត្តពីបុគ្គលគ្រប់រូប នៅពេលនេះ ដោយសូមឲ្យចូលរួមអនុវត្តបន្ត នូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អ អាចជួយបុគ្គលគ្រ ប់រូបពីការវ៉ៃលុក នៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន ។

លោកជំទាវថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរ ហើយករណី ស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែល មានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។

ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសអូមីក្រុង នាពេលនេះឲ្យសោះ ។ លោកជំទាវបញ្ជាក់ថា ៖

«អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា ជាពិសេសកន្លែង ដែលមានមនុស្សម្នាច្រើនកុះករ កន្លែងបិទជិតៗ គ្មានខ្យល់ចេញចូ លប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេក ខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឱ្យតែយើងធ្វេសប្រហែស លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ» ។

]លោកជំទាវថា ៖ «ខ្ញុំសូមធ្វើការអំពាវនាវសារជាថ្មី យើងត្រូវរួមគ្នាទប់ស្កាត់កា រចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត ៖ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះ កុំបីអាក់ខានឲ្យសោះឡើយ» ។

លោកជំទាវបន្ថែមថា យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ពីមួយម៉ែតកន្លះឡើង) និង ៣កុំ ដូចជា ៖

កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាល រាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេក ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គល តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ។

កុំទៅកន្លែងមនុស្សច្រើនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រើនជាដើម។ ជាមួយគ្នានោះដែរលោកជំទាវអ្នកនាំពាក្យក៏បានលើកឡើងថា បើមានការសង្ស័យ ៖

សុំធ្វើតេស្តរហ័ស ដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាល និងថែទាំ នៅតាមផ្ទះ ឲ្យបានហ្មត់ចត់ ចៀសវាងចម្លងប ន្ត ទៅសមាជិកគ្រួសារ នៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍ តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ ឱ្យបានត្រឹមត្រូវ។

អ្នកនាំពាក្យក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេងឱ្យសោះ ពីពេលនេះតទៅ៕

ដកស្រង់ពី៖ កោះសន្តិភាព