Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់វេបសាយចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចាត់វិធានការបិទខ្ទប់វេសាយសរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន របស់និយ័តករទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា ខ្លួនបានចាត់វិធានការបិទខ្ទប់ឈ្មោះដែន សរុបចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា និងឈ្មោះដែន ដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

កន្លងមកនិយ័តករទូរគមនាគមន៍កម្ពុជា ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ចំនួន ២៥ រួចមកហើយ កាលពីខែមករា។

និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធនិងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់ឈ្មោះដែន ដែលធ្វើប្រតិបត្តិការ និងផ្តល់សេវាល្បែងស៊ីសងអនឡាញ

និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការ គ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ

ព្រមទាំងឈ្មោះដែនផ្សេងទៀតទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕

ដកស្រង់ពី៖ Fresh News