Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាក់ សុខុន នឹងទៅមីយ៉ាន់ម៉ា នៅខែក្រោយ ជួបមេដឹកនាំនៅទីនោះ ដោយភ្ជាប់ជំនួយមនុស្សធម៌

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងថា រូបលោកក្នុងនាមជាប្រេសិតរបស់អាស៊ាននឹងទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នាដើមខែមីនា ខាងមុខ ដើម្បីជួបពិភាក្សាគ្នាមេដឹកនាំ និងភាគីពាក់ព័ន្ធនៅទីនោះ ដោយភ្ជាប់ជាមួយបញ្ហាមនុស្សធម៌ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា បញ្ហានៅមីយ៉ាន់ម៉ា គឺស្មុគស្មាញណាស់ មិនអាចដោះស្រាយមួយពេលចប់នោះទេ ហេតុដូច្នេះដំណើរទស្សនកិច្ចនេះ របស់ឯកឧត្តម នាដើមខែមីនា មិនទាន់កំណត់ជាក់លាក់ទេ ដោយអាស្រ័យលើទីក្រុងណៃពិដោរនៃប្រទេសមីយ៉ាន់ម៉ា ដែលរៀបចំកាលវិភាគរៀបចំទស្សនកិច្ច ។

ប្រមុខការទូតកម្ពុជាបានបន្តថា ស្ថានភាពមីយ៉ាន់ម៉ា គឺមានជាង ១០០ក្រុមភាគតិច និងក្រុមប្រដាប់អាវុធ១០ ដោយក្នុងនោះ គឺមានតែ ៣ក្រុម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បា.ញ់គ្នា ខណៈ៧ក្រុមទៀត ទៀតសុទ្ធតែក្រុមខ្លាំងៗ ដូច្នេះមិនងាយបញ្ឈប់កិច្ចឈប់បា.ញ់ភ្លាមៗទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព