Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅដើមខែមីនា តាមប្រព័ន្ធវីដេអូអនឡាញ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ តាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams)។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា កិច្ចនេះនឹងធ្វើឡើងក្រោមប្រធានបទស្តីពី៖

*នីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សនយោបាយ ­

*ការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការដាក់ពាក្យចុះបញ្ជីបេក្ខជន៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News