Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងគ្រឿងញៀ.ន ! រដ្ឋមន្ដ្រីកសិកម្មបញ្ជាមន្ត្រីតាមដានសកម្មភាពនាំចេញ-ចូលសារធាតុគីមី និងថ្នាំកសិកម្ម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាណែនាំមន្ដ្រីក្រោមឱវាទត្រូវតាមដានឲ្យបានជាប់ជាប្រចាំរាល់សកម្មភាពចេញ-ចូល សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ សំដៅទប់ស្កាត់ការផលិតគ្រឿងញៀន

យោងតាមគេហទំព័រហ្វេសប៊ុក ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានលើកឡើក្នុងកិច្ចប្រជុំស្តីពីការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម

នាថ្ងៃទី២៨ ខែកុម្ភៈនេះ បានបញ្ជាឲ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានិភ័យនៃការផលិតការចរាចរការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋាន កសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ

និងនាយកដ្ឋានកសិ-ឧស្សាហកម្មត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញនាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំមកប្រើក្នុងក្រុមហ៊ុន»។

លើសពីនេះ រដ្ឋមន្ដ្រី បញ្ជាក់ទៀតថា ជាពិសេសត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តមក៏បានលើកឡើងថា មន្ដ្រីក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅជាមួយអាជ្ញាធរគ្រឿងញៀន ដើម្បីអនុវត្តផែនការសកម្មភាពនេះសម្រេចទទួលបានជោគជ័យ ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រី បានក្រើនរំលឹកដល់គ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធត្រូវយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់សហការអនុវត្តផែនរបស់រាជរដ្ឋាភិបាលខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវចៀសចេញឲ្យផុតពីសកម្មភាពផលិតចរាចរលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ៕

ដកស្រង់ពី៖ កោះសន្តិភាព