Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល ចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ហើយ ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រសួងបានបញ្ជាក់ថា គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ រួមមានការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង ៧ម៉ែត្រ ទៅទទឹង ១០ម៉ែត្រ, ពង្រីកស្ពានបេតុង និងលូ ចំនួន ៤៦ទីតាំង និងស្ថាបនាស្ពានថ្មីចំនួន ៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកភ្លៀងជន់លិច។

ក្រសួងបានឱ្យដឹងថា ដំណើរការសាងសង់គ្រោងបញ្ចប់នៅធ្នូ ឆ្នាំ២០២៦។ គម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ប្រើប្រាស់ថវិកាកម្ចីសម្បទានពីធនាគារពិភពលោក។

ជាមួយនឹងដំណើរការគម្រោងស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីអ្នកធ្វើដំណើរ និងអ្នករស់នៅអមសងខាងផ្លូវ ដែលរងការរំខានពីដំណើរការគម្រោងនេះ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤ មានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ។

ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៥០ ជាមរតកនៃចំណងទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក៕

ដកស្រង់ពី៖ Fresh News