Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្ត៖ ទេសចររុស្ស៊ី​ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចិន និងវៀតណាម

  • បោះពុម្ព

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទេសចរពីប្រទេសរុស្ស៊ី នៅកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរចិន និងវៀតណាម។

លោកថ្លែងបែបនេះ ទៅកាន់លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។

ក្រោយពីកូវីដ-១៩ មានភាពធូរស្រាល លោកអភិបាលខេត្ត សូមឲ្យលោក Alexey Chepa ជួយជំរុញអ្នកទេសចររុស្ស៊ី ឲ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត។

លោក គួច ចំរើន គូសបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ ហោះឆ្លងទ្វីបចុះចតបាន។

ជាមួយគ្នានេះ លោក គួច ចំរើន សង្ឃឹមថា លោក Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចរ និងអ្នកវិនិយោគរុស្ស៊ីចូលខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។

ជាការឆ្លើយតប លោក Alexey Chepa គូសបញ្ជាក់ថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ទន្ទឹមនោះ លោកក៏បានគាំទ្រ ការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

លោក Alexey Chepa បានកោតសរសើរដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។

លោករំលឹកថា ព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានចងចាំនូវអ្វីដែលរុស្ស៊ីបានជួយក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។

រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។

ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ។ តាមរយៈដំណើរទស្សនៈកិច្ចនេះ បានរួមចំណែកជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

លោក Alexey Chepa ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី