Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា និងអង្គការ FAO រួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្ម ដើម្បីបង្កើនការនាំចេញ

  • បោះពុម្ព

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)បានរួមគ្នាពង្រឹងសមត្ថភាពកែច្នៃកសិផលកសិកម្មដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

គម្រោងនេះ ត្រូវបានបង្ហាញកាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២ នៅក្នុងជំនួបរវាងលោក វេង សាខុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្មីប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាផ្តល់អាទិភាពទៅលើ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងសមត្ថភាពកែច្នៃតាមរយៈវិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធទីផ្សារកសិផល (ដំណាំ បន្លែ សត្វ និងត្រី) ប្រព័ន្ធត្រជាក់ក្នុងខ្សែច្រវាក់ផលិតកម្ម ការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងព្រៃឈើ។

លោករដ្ឋមន្ត្រី វេង សាខុនបានមានប្រសាសន៍ថាសេវាកម្មផ្តល់ធាតុចូលកសិកម្មទាំងអស់នេះ គឺដើម្បីបង្កើនផលិតកម្មស្បៀង អាហារូបត្ថម្ភ ការស្រូបយក បច្ចេកវិទ្យាកសិកម្មថ្មីៗយកទៅអនុវត្ត លើកកម្ពស់ស្តង់ដារផលិត ធានាបានគុណភាពសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានបន្តជួយឧបត្ថម្ភ គាំទ្រឈរលើស្មារតីទទួលខុសត្រូវ

និងសហការបានយ៉ាងល្អប្រសើរជាមួយក្រសួងកសិកម្ម ដើម្បីអនុវត្តគម្រោងនានាផ្តល់អាទិភាពលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ហើយកំពុងផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ ដោយបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល

និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណ ភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ និងបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

លោកស្រី Rebekah Bell បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង អង្គភាព និងមន្ត្រីជំនាញគ្រប់អនុវិស័យទាំងអស់ ដែលបានផ្តល់ការគាំទ្រ សហការគ្រប់ បែបយ៉ាង ធ្វើឲ្យបេសកកម្មរបស់អង្គការ FAO លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកសម្រេចទទួលបានជោគជ័យ។

ជាក់ស្តែង គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួនបាននិងកំពុងអនុវត្ត ហើយសង្ឃឹមថានឹងរួមចំណែកអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានគ្រោងទុក

ក្នុងន័យចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព បង្កើនប្រាក់ចំណូល បង្កើតឱកាសការងារ បង្កើនផលិតភាពផលិតកម្ម ធានាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗទៅអនុវត្ត ដើម្បីផ្លាស់ប្តូរទម្លាប់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ បង្កើនប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច៕

ដកស្រង់ពី៖ កម្ពុជាថ្មី