Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បើមិនរកដំណោះស្រាយទេពិភពលោកនឹងជ្រួលច្របល់

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា បញ្ហាសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បើមិនរកដំណោះស្រាយចរចាគ្នានោះទេនឹងធ្វើឲ្យពិភពលោកជ្រួលច្របល់ជាមិនខាន ។

សម្តេតេជោ បានថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ មីនា ឆ្នាំ២០២២ថា «សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន គឺជាពេលវេលាដែលត្រូវរកដំណោះស្រាយ បើមិនអីញ្ចឹងទេ ពិភពលោកប្រហែលជាជ្រួលច្របល់ លើសពីនេះពិភពលោកជ្រួលច្របល់ពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ»។

សម្តេចលើកឡើងថា បញ្ហាជំងឺកូវីដ១៩ ជារឿងមួយ និងបញ្ហាសេដ្ឋកិច្ចជារឿងមួយទៀតដោយសារវានឹងធ្លាក់ចុះដោយសារទណ្ឌកម្ម និងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលនិយាយត្រង់ គឺរុស្ស៊ីវាយលុកទៅអ៊ុយក្រែនតែម្តង ។

សម្តេចបញ្ជាក់ថា ៖« រឿងនេះកម្ពុជាមិនចង់បាននោះទេ ហើយយើងក៏បានពន្យល់ មិត្តរុស្ស៊ីយើងអំពីមូលហេតុដែលយើងត្រូវប្រកាន់យកឥរិយាបថបែបនេះ ។

យើងមិនលើកទឹកចិត្តឲ្យមានជម្លោះបន្ថែមនោះទេ ។ អីញ្ចឹងការចរចាមួយ ដើម្បីបញ្ជៀសការស្លា.ប់ ហើយយកចិត្តទុកដាក់លើភាពសមហេតុសមផង ដែលទទួលយកបានក្នុងរយៈពេលវែង»។

ជាមួយគ្នានោះដែរ សម្តេចមិនអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាធ្វើកងទ័ពនៅអ៊ុយក្រែន ហើយស្លា.ប់នៅលើទឹកដីអ៊ុយក្រែននោះទេ ពីព្រោះថា រដ្ឋធម្មនុញ្ញកម្ពុជាបានហាមឃាត់មិនឲ្យយកកម្លាំងទៅក្រៅ ហើយយកកំលាំងទ័ពពីខាងក្រៅមកបោះក្នុងប្រទេសនោះទេ គឺលើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។

សម្តេចថា ពេលនេះកងទ័ពកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិមាននៅស៊ីដងខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ពេលមានសភាពការណ៍ម្តងៗនាយករដ្ឋមន្ត្រីបានតាមរកដំណឹងពីក្រសួងការពារជាតិផង ក្រសួងការបរទេសផងបែបណាហើយ ។

សម្តេចក៏បានលើកឡើងថា មានអ្នកវិភាគមួយចំនួន កាលពីមុនមិនបានស្រែករកសន្តិភាព គឺស្រែករកលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស តែពេលនេះអត់ទេ គឺសិទិ្ធមនុស្សក៏បាត់ ប្រជាធិបតេយ្យ ក៏បាន ហើយមនុស្សក៏ស្លា.ប់ ។

ចំណែកកម្ពុជាវិញគឺយកចិត្តទុកដាក់បំផុត គឺសន្តិភាព ដើម្បីធានារកសិទ្ធិរស់រានមានជីវិត ។

សម្តេចបញ្ជាក់ថា៖«អីញ្ចឹងប៉ុន្មានថ្ងៃមកនេះបងប្អូនយើងបានធ្វើអត្ថាធិប្បាយនៅពេលប្រធានាធិបតីអ៊ុយក្រែននិយាយថា ភាពចាំបាច់ គឺសន្តិភាព ។

ប៉ុន្តែកម្ពុជាយើងបានយកចិត្តទុកដាក់លើរឿងសន្តិភាពនេះជាង២០ឆ្នាំហើយ បើនិយាយឲ្យពិត គឺប្រឹងប្រែងជាង៤០ឆ្នាំជាង ដើម្បីសន្តិភាពនេះ» ។

ប្រមុខដឹកនាំកម្ពុជាបានអះអាងមិនបណ្តែតបណ្តោយមនុស្សមួយក្រុមបំផ្លាញសន្តិភាពបានទេ ។ អាលូវការជាក់ស្តែងនៅអ៊ុយក្រែន នៅអីរ៉ាក់ លីប៊ី យែម៉ែនដែលកំពុងបន្ត ។

តែពេលនេះបានកំពុងកើតឡើងនៅអឺរ៉ុបតែម្តង ទោះបីជាមិនទាន់បានវាយប្រហារក៏កំពុងផ្តោតលើកសុខសន្តិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព