Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​សម្តែង​ក្តី​ខកចិត្ត​ចំពោះ​ឧ​ត្ត​ម​ស្នងការ​ទទួលយក​របា​យ​ការណ៍​ដែល​ពិនិត្យមើល​តែមួយ​ជ្រុង និង​បង្ក​ការយល់​ខុស​ចំពោះ​ស្ថានភាព​នៅ​កម្ពុជា​

  • បោះពុម្ព

ភ្នំពេញ៖ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ លោក អាន សុខខឿន បានបញ្ជាក់ថា គណៈប្រតិភូកម្ពុជាយល់ស្របទៅនឹងទស្សនៈរបស់ឯកឧត្តមប្រធានពាក់ព័ន្ធនឹងការធ្វើ នយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និង ភាពលម្អៀងដោយសារការកំណត់ឋានានុក្រម ក្នុងចំណោម ប្រភេទសិទ្ធិមនុស្ស។

ប៉ុន្តែបានសម្តែងក្តីខកចិត្តយ៉ាងខ្លាំងចំពោះប្រការដែលឧត្តមស្នងការទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុសពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។

ប្រតិកម្មនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍ នៅក្នុងនាសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកិច្ចពិភាក្សាទូទៅ លើរបៀបវារៈទី២ស្តីពីរបាយការណ៍សកលរបស់លោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

យោងតាមប្រភពក្រសួងការបរទេសបានបង្ហាញថា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបន្តថា ការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។

តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ថា កូដកម្មនេះគឺខុសច្បាប់។

ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបាន ត្អូញត្អែរ ពីការរំខាន បង្ក ដោយការតវ៉ា ខុស ច្បាប់ដែលអូសបន្លាយពេលជាច្រើនខែ។ អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

យ៉ាងហោចណាស់ បាតុករចំនួន១៣០ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធីដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?។

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ និងត្រូវបានគេធ្វើនយោបាយូបនីកម្ម។

ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់ មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។

មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះបញ្ជីរួចរាល់ ចូលរួមការប្រកួតប្រជែងការបោះឆ្នោត។

គណបក្សទាំងនោះ មិនថាតូច ឬ ធំ មានសិទ្ធិនយោបាយនិងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា។

ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាបានកត់សម្គាល់ឃើញថាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ

ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធីសាស្ត្ររបស់ក្រុមនោះគឺផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។

លោកជំទាវឧត្តមស្នងការ តើសកម្ម ភាពទាំង នេះគឺ ជា អ្វី ដែលលោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្ត ស្របច្បាប់ក្រោមច្បាប់អន្តរជាតិឬ?៕

ដកស្រង់ពី៖ រស្មីកម្ពុជា