Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ ស ខេ​ង ៖ ជនជាតិ​ចិន​១៥៣​នាក់ គ្រោង​បណ្តេញ​ទៅ​ចិន ​តែ​រក​ឃើញ​កូ​វី​ដ​៥៤​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យដែលមកក្នុងប្រទេសកម្ពុជាខុសច្បាប់ ឬបានប្រព្រឹត្តអំពើល្មើសគ្រោងបណ្តេញចេញពីកម្ពុជាមានចំនួន ១៥៣ នាក់ ក្នុងនោះបានធ្វើការឆែកឆេរេកឃើញឆ្លងជំងឺកូវីដ ៥៤នាក់ នៅសល់៩៩នាក់ ។

សម្តេច សខេង បានលើកឡើងក្នុងសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី៩ មីនា ឆ្នាំ២០២២ សម្តេច ហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា

នៅខេត្តព្រះសីហនុជាកន្លែងមួយមានជនជាតិចិនធ្វើការវិនិយោគច្រើនហើយក៏មានអ្នកមួយចំនួនដែលប្រកាន់ធ្វើការបណ្ដុះបង្អាប់ពីអាកប្បកិរិយា និងសីលធម៌រស់នៅទម្លាប់ជាដើម ។ល។ជនជាតិចិន រស់នៅក្នុងប្រទេសកម្ពុជាហើយ បន្ទាប់មកទៀតជនជាតិចិនក៏ចាប់ផ្តើមធ្វើឲ្យមានបញ្ហា ។

ចំណុចនេះត្រូវបានសម្ដេច ស ខេងលើកឡើងថា ក្រសួងមហាផ្ទៃកម្ពុជា និងភាគីចិនបានឯកភាពគ្នាបានដាក់ឆ្នាំ ២០១៩ គឺជាឆ្នាំការអនុវត្តច្បាប់ដែលមានក្រសួងសន្តិសុខចិន និងសម្តេចបានចុះហត្ថលេខាដោយពេលនោះមានឯកឧត្តមនេតសាវឿន និងភាគីចិនធ្វើការបង្ក្រាបជនជាតិចិនបង្ការបទល្មើសនៅក្នុងខេត្តព្រះសីហនុ ។

ប៉ុន្តែពេលនោះមានការនិយាយមិនត្រូវគ្នាចំណុចមួយចំនួនដូចជា ភាគីចិនមកចាប់ជំនួសភាគីកម្ពុជា ប៉ុន្តែភាគីកម្ពុជាយើងចង់ឲ្យភាគីចិនផ្ដល់ព័ត៌មានមុខសញ្ញាណាខ្លះដែលគាត់ស្ដាប់បានថា ជាជនល្មើស ។សម្ដេចបានបញ្ជាក់ថា«យើងគាំទ្រហើយយើងនឹងចាប់ខ្លួនដូចដែលយើងកំពុងធ្វើសព្វថ្ងៃនេះ ប៉ុន្តែគាត់សុំដែលទៅជាប្រតិបត្តិករ ដើម្បីចាប់ ។

នេះជាបញ្ហា បើយើងមិនឯកភាពហើយមិនអាចទទួលយកបានដោយពាក់ព័ន្ធអធិបតេយ្យភាពរបស់ប្រទេសមួយ» ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា បើសិនយើងយល់ព្រមផ្ដល់ឲ្យភាគីចិនពាក់ពាន់ និងអធិបតេយ្យភាពនេះនេះទៅឲ្យចិននោះវាក៏ត្រូវទៅប្រទេសផ្សេងទៀតដែរដែលកំពុងធ្វើមានការិយាល័យធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាសព្វថ្ងៃនេះ ។

នេះហើយជាបញ្ហាអញ្ចឹងបានថា យើងបានស្នើអញ្ចឹង ។

យ៉ាងណាក្តី សម្ដេចស ខេង ក៏បានលើកឡើងថា ការចុះហត្ថលេខាជាមួយចិនក្នុងការធ្វើប្រតិបត្តិការបង្ក្រាបជនល្មើសតែជាជនជាតិចិននោះ គឺមានបំណងធ្វើតែនៅក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះប៉ុន្តែក៏មានបំណងធ្វើនៅខេត្តសៀមរាប និងរាជធានីភ្នំពេញផងដែរ ។

ទៅវិញការធ្វើប្រតិបត្តិការនេះមិនបានដំណើរការនោះទេ ដោយសារផ្ទុះជំងឺកូវីដ រីករាលដាលយ៉ាងគំហុកតែម្ដង ។

ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះ និងកម្ពុជាទោះបីមិនបានប្រជុំ និងវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការនេះក៏ដោយតែការធ្វើការជាជាមួយគ្នាជាបន្តបន្ទាប់ហើយភាគីចិនក៏បានគាំទ្រផងដែរ ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមសខេង ក៏បានឲ្យដឹងថា ថ្ងៃនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យដែលមកក្នុងប្រទេសកម្ពុជាខុសច្បាប់ ឬបានប្រព្រឹត្តអំពើល្មើសតិចតួចស្នងការនគរបាលអន្តោប្រវេសន៍បានចាត់ចែង និងបានស្នើបណ្ដេញចេញពីកម្ពុជាមានចំនួន ១៥៣នាក់ ក្នុងនោះបានធ្វើការឆែកឆេរឃើញឆ្លងជំងឺកូវីដ ៥៤នាក់នៅសល់៩៩នាក់ ។

សម្តេចលើកឡើងថា ភាគីចិនបានដាក់ផែនការរបស់ខ្លួនថា ចិនសូន្យកូវីដ ប៉ុន្តែអ្នកឆ្លងជាង៥០នាក់នេះ ដូច្នេះមិនអាចបញ្ចូនទៅបាន ។

កន្លងមកមានជនជាតិជាង២០០នាក់ក៏បានបញ្ជូនទៅកន្លែងដែលត្រៀមបណ្ដេញចេញ ឬបញ្ជូនទៅស្រុកចិនវិញផងដែរ ៕

 

 

ដកស្រង់ពី៖ កោះសន្តិភាព