Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ សំណូមពរ​ឲ្យ​សមាជិក​របស់ខ្លួន ពេល​ចុះ​មូលដ្ឋាន ត្រូវ​សហការ​ជំរុញ ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ អោយបាន​គ្រប់គ្នា​

  • បោះពុម្ព

ភ្នំពេញៈ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសំណូមពរ ដល់សមាជិកក្រុមប្រឹក្សារាជធានី ដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ ត្រូវសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ឲ្យបានល្អ និងត្រូវចេះសួរនាំ សំដៅធ្វើយ៉ាងណា ជំរុញការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ អោយបានគ្រប់គ្នា។

ការសំណូមពរបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៤ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មីនានេះ នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីលោក មាន ចាន់យ៉ាដា តំណាងឲ្យលោក ឃួងស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថាៈ សមាជិកក្រុមប្រឹក្សារាជធានី ដែលចុះទៅមូលដ្ឋាន ខណ្ឌ សង្កាត់ ត្រូវសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ឲ្យបានល្អ និងត្រូវចេះសួរនាំ និងស្វែងយល់ ពីបញ្ហាណាមួយ ដែលយើងត្រូវកំណត់ថា

បងប្អូនប្រជាពលរដ្ឋយើង ត្រូវតែបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឬអ្នកខ្លះ ចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយតើហេតុអ្វីបានជាមានបងប្អូនខ្លះ គាត់មិនព្រមមកទទួល ការចាក់វ៉ាក់សាំង តើសេវាបំរើនោះយ៉ាងម៉េចដែរ ដើម្បីយើងទទួលបានព័ត៌មានជាក់ស្តែង សំរាប់ធ្វើ ការឆ្លើយតបនឹងដោះស្រាយអោយទាន់ពេលវេលា។

គួរបញ្ជាក់ថា សមាជិក និងសមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានដាក់តាមខណ្ឌទាំង ១៤ ក្នុងមួយខណ្ឌ ពីរនាក់ នាពេលកន្លងមក។ លោកបានបន្តទៀតថាៈ ដើម្បីអោយទទួលបានព័ត៌មាន ពិតជាក់ស្តែង យើងត្រូវចុះទៅឱ្យ ដល់ផ្ទះប្រជាពលរដ្ឋតែម្តង។ ក្នុងកិច្ចប្រជុំនោះ គណៈអភិបាល រាជធានីភ្នំពេញ បានទទួលយករាល់សំណើ និងសំណូមពរ របស់សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ទៅធ្វើការដោះស្រាយ និងកែលំអ ក្នុងការអនុវត្ត ការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ បានលើកឡើងថាៈ បញ្ហាវ៉ាក់សាំងចាក់ជូន ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ របស់យើង គឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់ សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួលការ

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង។ លោកបានបន្តថាៈ មកដល់ពេលនេះ មិនទាន់មានព័ត៌មាន ជាក់លាក់ណាមួយ ដែលថា អ្នកឆ្លងកូវីដ-១៩ ប្រភេទ Delta រួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង

ហើយក៏មិនមាន ព័ត៌មានណា បញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុងហើយ មិនឆ្លង Delta ទៀតនោះដែរ សំខាន់គឺ យើងត្រូវការពារខ្លួនតាមវិធានការ ៣កុំ ៣ការពារ អោយបានម៉ត់ចត់។

ពាក់ពន្ធ័នឹងបញ្ហាសំរាម ក្នុងរាជធានីភ្នំពេញ លោក កើត ឆែ គូសបញ្ជាក់ថាៈ បញ្ហាសំរាម ជាបញ្ហាប្រឈមមួយ តែពេលនេះ យើងបានដោះស្រាយ បានល្អប្រសើរច្រើន ដោយយើងមាន

ក្រុមហ៊ុនប្រមូលសំរាម ដល់ទៅ ៣ ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការ ដោយសន្សឹមៗ ទាំងការរៀបចំទីតាំងចាក់សំរាម, ការអប់រំណែ នាំពីការញែកសំរាម

រវាងសំរាមស៊ើម និងសំរាមស្ងួត និងវិធានការផាកពិន័យ ចំពោះអ្នកដែលមិនអនុវត្ត តាមការណែនាំផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា