Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ សម្តេចនឹងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច ខណៈសៀវភៅនេះមានកម្រាស់រាប់ម៉ឺនទំព័រ (Video inside)

  • បោះពុម្ព

(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា សម្តេចនឹងសរសេរសៀវភៅលម្អិតពាក់ព័ន្ធដំណើរការងារដឹកនាំជាតិរបស់សម្តេច ខណៈសៀវភៅនេះនឹងសរសេរលម្អិតតាមប្រទេសនីមួយៗ ដែលមានកម្រាស់រាប់ម៉ឺនទំព័រឯណោះ។

ការឱ្យដឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ «ខ្ញុំនៅចាំបាននៅឆ្នាំ១៩៨៣ ពេលនោះខ្ញុំមកសន្និបាតខេត្ត មកជាជាមួយ កញារិទ្ធ ឆ្នាំ១៩៩៣ ថ្ងៃនោះជាថ្ងៃដែលអូស្ត្រាលី បានប្រកាសឈប់ទទួលស្គាល់ខ្មែរក្រហម នៅឯអង្គការសហប្រជាជាតិ ព្រឹត្តិការណ៍អស់ហ្នឹង គឺជាព្រឹត្តិការណ៍ដែលយើងត្រូវចងចាំ

ខ្ញុំនឹងសរសេរសៀវភៅឱ្យមានភាពលម្អិតរបស់វា តាមប្រទេសនីមួយៗ ទំនាក់ទំនងវាចាប់ផ្តើមយ៉ាងម៉េច រាប់ទាំងអេព្យូពី ក៏ខ្ញុំត្រូវសរសេរ

ព្រោះខ្ញុំទៅដល់អេព្យូពីដែរ កាលជំនាន់នោះ... សៀវភៅរបស់ខ្ញុំសរសេរចេញទៅប្រហែលរាប់ម៉ឺនទំព័រទើបអស់ ព្រោះរឿងមនុស្សធ្វើការច្រើន»។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីកាលពីអតីតកាលរបស់សម្តេច និងថ្នាក់ដឹកនាំជាតិ ដែលបានធ្វើដំណើរចុះតាមខេត្តច្រើនណាស់ ដើម្បីដោះស្រាយការងារ និងការកសាងជាតិ៕












ដកស្រង់ពី៖ Fresh News