Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ឈរលំដាប់ទី១ ក្នុងចំណោមប្រទេសអាស៊ាន ដែលបង្កលក្ខណៈងាយស្រួលដល់ទេសចរមកកម្សាន្ត

  • បោះពុម្ព

ភ្នំពេញ៖ កម្ពុជា បានឈរក្នុងលំដាប់ឈានមុខគេ នៅក្នុងអាស៊ាន ក្នុងការបើកទេសចរណ៍ឡើងវិញយ៉ាងពេញលេញនិង ប្រកបដោយសុវត្ថិភាពដែលបង្កលក្ខណៈងាយស្រួលសម្រាប់ទេសចរចូលមកកម្សាន្តហើយកម្ពុជានៅតែរក្សាបានក្នុងនាមជាប្រទេសទាក់ទាញទេសចរឱ្យចង់មកកម្សាន្តច្រើនបំផុត។

នេះបើយោងតាមគេហទំព័រផ្លូវការ ALL DREAMS Cambodia។គេហទំព័រនេះបានឱ្យដឹងថា៖ចាប់ពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២២រាល់ការរឹតត្បិតកូវីដ១៩បានត្រូវដកចេញសម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងយ៉ាងមានប្រសិទ្ធភាពធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសុវត្ថិភាព។សូមអបអរចំពោះកម្ពុជាដែលជា«ប្រទេសតូច បេះដូងធំ»។

ក្រៅពីកម្ពុជាដែលឈរលំដាប់លេខ១ ប្រទេសហ្វីលីពីនឈរលំដាប់លេខ២ សិង្ហបុរីលេខ៣ និងបន្ទាប់ពីនេះ មានវៀតណាម ឥណ្ឌូនេស៊ី ថៃ ឡាវ ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

សម្រាប់ប្រទេសកម្ពុជា ទេសចរណ៍បានត្រូវបើកពេញលេញឡើងវិញ មិនបាច់តេស្តPCRមុនពេលធ្វើដំណើរ មិនចាំបាច់តេស្តពេលមកដល់ មិនឮចាំបាច់ស្គែនទូរស័ព្ទ មិនចាំបាច់ធ្វើចត្តាឡីស័ក្ត និងមិនបាច់បង់លុយធនារ៉ាប់រង ខណៈប្រទេសហ្វីលីពីនចាំបាច់ត្រូវតេស្តPCRមុនពេលធ្វើដំណើរត្រូវដោនឡូតនិងចុះឈ្មោះAppកូវីដ១៩ និង បង់លុយធានា៣៥០០០ដុល្លារ ។

គួររម្លឹកថា៖កាលពីថ្ងៃទី១៧ខែមីនាក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពត៌មានមួយដែលប្រកាសលុបចោលលក្ខខណ្ឌ៣ចំណុច៖ ទី១-លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្តPCRអវិជ្ជមានក្នុងរយៈពេល៧២ម៉ោងមុនពេលមកដល់កម្ពុជា។

ទី២-លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជានិង ទី៣-អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕

ដកស្រង់ពី៖ រស្មីកម្ពុជា