Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ជា ចាន់តូ ៖ ​បើ​គ្មាន​សុខសន្តិភាព​ទេ​ប្រទេសជាតិ​នោះ​ក៏​មិនមាន​ការអភិវឌ្ឍ​ដែរ​

  • បោះពុម្ព

ភ្នំពេញៈក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋសិក្សា និងសមិទ្ធផលនានាក្នុងវត្តធម្មនាថ ភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ជា ចាន់តូទេសាភិបាលធនាគារជាតិនៃ កម្ពុជាបានមានប្រសាសន៍ថា

សន្តិភាពជាគ្រឹះដ៏រឹងមាំនិងមានតម្លៃមហាសាលនៅក្នុងអភិវឌ្ឍប្រទេសជាតិដែលយើងម្នាក់ៗត្រូវរួមសាមគ្គីថែរក្សាការពារឲ្យបានដាច់ខាត។

ជាក់ស្ដែងដូចសមិទ្ធផលគ្រប់ផ្នែក និងគ្រប់វិស័យដែលបានកកើតឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេសទាំងអាណាចក្រនិងពុទ្ធិចក្រគឺអាស្រ័យដោយកត្តាសុខសន្តិភាពនិងនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែនដែលជាបិតាសន្តិភាពតែមួយគត់របស់កម្ពុជា។

លោក ជា ចាន់តូ បានបន្តទៀតថា ក្រោមដំបូលសន្តិភាពកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសលើកគ្រប់វិស័យ។ជាក់ស្ដែងដូចជាសមិទ្ធផលនានាក្នុងវត្តធម្មនាថដែលដាក់សម្ពោធនាពេលនេះជាសក្ខីភាពស្រាប់។

ដូចនេះដើម្បីឲ្យកម្ពុជានៅតែរក្សាបានសន្តិភាព និងការឯកភាពជាតិ សូមប្រជាជនទាំងអស់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសអ្នកដែលខ្លួនស្រឡាញ់ចេះផ្ដល់សេចក្ដីសុខនិងការអភិវឌ្ឍ ។ជាពិសេសស្រឡាញ់សន្តិភាព! ។

ក្នុងឱកាសនោះដែរលោក ជា ចាន់តូក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងសប្បុរសជនទាំងអស់ពិសេសសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលមានទឹកព្រះទ័យ

ជ្រះថ្លាចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់ការកសាងសមិទ្ធផលនានានិងសាលាពុទ្ធិកក្នុងវត្តធម្មនាថសម្រាប់ជួយដល់ការបណ្តុះបណ្តាលធនធានព្រះសង្ឃដើម្បីពង្រឹងគុណតម្លៃនិងគុណភាពវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យសក្តិសមជាសាសនារបស់រដ្ឋ។

លោក ជា ចាន់តូ បានចាត់ទុកការកសាងសមិទ្ធផល និងការប្រតិបត្តិដ៏ប្រពៃក្នុងវិស័យព្រះពុទ្ធសាសនាពិ ត ជា បា ន ជួយទ្រទ្រង់ព្រះពុទ្ធសាសនា និងរួមចំណែក ក្នុងការបណ្តុះបណ្តាលធនធានព្រះសង្ឃជាសមណសិស្ស ឲ្យកាន់តែមានឆន្ទៈ ដ៏ មោះ មុត និងដ៏ប្រសើរ ក្នុង ការ បង្កើន គុណ ភាពនិងសមត្ថភាព។

តាមការបញ្ជាក់ពីលោក ឡង គីសឹង អភិបាសស្រុកសន្ទុក បានឲ្យដឹងថា សមិទ្ធផលជាច្រើននៅតាមបណ្ដាវត្តក្នុងសន្ទុកលើសសុទ្ធសឹងតែកើតចេញទឹកចិត្តជ្រះថ្លានិងការជួយឧបត្ថម្ភទ្រទ្រង់កសាងពីឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា

រួមមាន ដូចជាព្រះវិហារ សាលាធម្មសភា កុដិ ផ្លូវបេតុងនិងសមិទ្ធផលនានាជាច្រើនទៀតក្នុងនោះរួមទាំងសមិទ្ធផលនានាស្ថិតក្នុងវត្តធម្មនាថដែលដាក់សម្ពោធនាឱកាសនេះផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា