Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន​ សែន ៖មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ព្រះ​កុសុមៈ​កើតចេញពីកិច្ចសហ​ប្រតិបត្តិការនិងការជឿទុកចិត្តគ្

  • បោះពុម្ព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ សមិទ្ធផល (មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ) កើតចេញពីការទំនាក់ទំនងរវាងកម្ពុជានិងចិនដែលបានលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងដែលមានឈ្មោះថាមិត្តដែក ថែបហើយអ្វីៗបានកើតចេញមកទៀតថ្ងៃនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នានិងការចង់ជួយគ្នាពីសំណាក់សាធារណរដ្ឋប្រជាមានិតចិនមកកាន់ប្រ ទេសកម្ពុជា ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដែលជាមន្ទីរពេទ្យបំពាក់ ដោយបរិក្ខារវេជ្ជសាស្ត្រទំនើបនាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្តេចពិតជាមានការរីករាយដែលប៉ុន្មានថ្ងៃមុននេះសម្ដេចនិងទូតចិនបានសម្ពោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំមានតម្លៃ ប្រមាណជិត៥០លានដុល្លារហើយថ្ងៃនេះបានសម្ពោធមន្ទីរពេទ្យនេះមួយទៀតដែលមន្ទីរពេទ្យនេះមានតម្លៃប្រមាណ ៨៥ លានដុល្លារ ។

សម្តេចតេជោបន្តថានេះគឺជាជំនួ យដ៏ធំនៅក្នុងផ្នែកសុខាភិបាលដែលកម្ពុជាទទួលបានដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងបញ្ហាសុខមាលភាពរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ឥឡូវមន្ទីរពេទ្យនេះបានក្លាយទៅជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងចំណោមមន្ទីរពេទ្យនៅទីក្រុងភ្នំពេញរបស់យើងនេះដែលមានការ ពិគ្រោះព្យាបាលច្រើនផ្នែក និង បំពាក់ទៅដោយបរិក្ខារពេទ្យបែបទំនើប ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថាការដែលមានបច្ចេកវិទ្យា ខ្ពស់និងទាន់សម័យ សម្រាប់ប្រព័ន្ធសុខាភិបាលនោះគឺជារឿងដែលសំខាន់ហើយតែអ្វីដែលសំខាន់ទៀតនោះគឺសមត្ថភាពឆ្លើយតបរបស់អ្នកដឹកនាំដែលមានភាពប្រាកដ ប្រជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកន្លងមកមានគេបង្អាប់ខ្មែរថាប្រព័ន្ធសុខាភិបាលខ្សោយតែវាមិនមែនជារឿសំខាន់ពេកទេតែអ្វីដែលកាន់តែសំខាន់នោះគឺការ ឆ្លើយតបរបស់មនុស្សយ៉ាងដូចម្ដេចទៅនឹងសភាពការណ៍ ។

យើងត្រូវការបច្ចេកវិទ្យាជាន់ខ្ពស់ទាន់សម័យហើយប៉ុន្តែបើមនុស្សអត់ទាន់សម័យវាទៅអត់រួចទេ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាការធ្វើឲ្យមានសមិទ្ធផលគឺជាការលំបាកមួយហើយ ក៏ប៉ុន្តែនិរន្តរភារបស់វាគឺជាបញ្ហាមួយទៀតដែលកាន់តែពិកបាក ។

អញ្ចឹងទេសុំការប្រើប្រាស់អគារការប្រើប្រាស់នូវឧបករណ៍សម្ភារៈ បច្ចេកទេសរបស់យើង គឺត្រូវតែធ្វើឲ្យបានម៉ត់ចត់ ឲ្យបានល្អដែលមានអាយុកាលប្រើប្រាស់រយៈពេល វែង។

ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់ក្រុមគ្រូពេទ្យរបស់កម្ពុជាថាបាននិងកំពុងបំពេញការងារយ៉ាងល្អជាមួយនឹងការដឹកនាំដែលប្រាកដប្រជា ។

បើសិនជាយើងមានតែបច្ចេកវិទ្យាខ្ពស់ប៉ុន្តែមនុស្សវាអត់ខ្ពស់សមត្ថភាពឆ្លើយតបវាមិនត្រូវជាមួយរឿងគឺវានៅតែដដែលហ្នឹង។

សូមបញ្ជាក់ថាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃនោះត្រូវបានសាងសង់ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ។

មន្ទីរពេទ្យនេះត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល៣៩ខែ។សាងសង់លើទំហំដីជាង ១៣ ពាន់ ម៉ែត្រក្រឡាមានកម្ពស់ ១១ជាន់។

ក្នុងនោះចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភពរោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី៣តោន ទៅ ៥តោនផងដែរ។ មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជ សាស្ត្រទំនើបៗនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺប្រមាណ ៤០០ គ្រែ។

ក្នុងមន្ទីរពេទ្យនេះក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរហើយព្យាបាល ដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។

បើតាមលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអះអាងថាចាប់តាំងពីបង្កើតឡើងមន្ទីរពេទ្យនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយព្យាបាលសុខភាព

ប្រជាពលរដ្ឋកម្ពុជាហើយបន្ទាប់ពីពង្រីកក្រោយជំនួយរបស់ភាគីចិន មន្ទីរពេទ្យនេះបាននាំមកនូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់និងប្រព័ន្ធព្យាបាលថែទាំទំនើបហើយនឹង ក្លាយទៅជាមន្ទីរពេទ្យរដ្ឋដ៏ទំនើបនៅកម្ពុជា។លោកថាមន្ទីរពេទ្យនេះក៏បានបង្កើតផ្នែកពេទ្យចិនប្រពៃណីដែលរៀបចំដោយក្រុមអ្នកជំនាញថ្នាក់ជាតិរបស់ពេទ្យចិនផងដែរ ។

លោក វ៉ាង វិនធាន បានអះអាងទៀតថាមន្ទីរពេទ្យនេះត្រូវបានរចនាដោយលើកដៃសំពះតាមប្រពៃណីរបស់កម្ពុជាហើយជានិមិត្តរូបនៃសេចក្តីប្រាថ្នាដ៏ប្រពៃរបស់ប្រជា ជនចិនចំពោះប្រជាជនកម្ពុជា ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថាមន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជាហើយមានកិច្ចសហប្រតិបត្តិការជាមួយសាធារណ រដ្ឋប្រជាមានិតចិន ។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេសដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តា លធនធានមនុស្សមួយដ៏សំខាន់ ព្រោះជាកន្លែងបណ្តុះបណ្តាលតាំងពីដើមមក ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាគេស្គាល់ថាជាមន្ទីរពេទ្យផ្នែកឆ្អឹងតាំងពីដើមមកនោះនៅពេលនេះត្រូវ បានធ្វើទំនើបកម្មកាន់តែខ្លាំងបន្ថែមលើជំនាញវះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។

ក្នុងមន្ទីរពេទ្យក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថតសម្រាប់ការធ្វើរោគវិនិ ច្ឆ័យដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។

មន្ទីរពេ ទ្យនេះមានបន្ទប់វះកាត់ចំនួន ៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះដូង វះកាត់សួតនិងអាចដូរអវៈយវៈដូចជាតម្រង នោម និងថ្លើម ជាដើម។

មន្ទីរពេទ្យនេះត្រូវបានរៀបចំឡើងដោយស្របតាមនិយាមអន្តរជាតិពោលមន្ទីរពេទ្យទំនើបៗនៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វីក៏ក្នុងមន្ទីរ ពេទ្យនេះមានដូចគ្នា ។

លោករដ្ឋមន្ត្រីបញ្ជាក់ថាមន្ទីរពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅប្រទេសនោះឡើយ ។

ដូច្នេះវត្តមានមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រ ទំនើបនេះនឹងកាត់បន្ថយការចេញទៅក្រៅប្រទេសស្វែងរកសេវាព្យាបាលរបស់ប្រជាពលរដ្ឋខ្មែរ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា