Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅរសៀលនេះសម្តេចតេជោ ​ហ៊ុន សែន អញ្ជើញប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២

  • បោះពុម្ព

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនសព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២១ខែមីនាឆ្នាំ២០២២ នេះបានអញ្ជើ ញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ឆ្នាំ២០២១ដល់ ឆ្នាំ២០៣០ដោយហៅកាត់ថា «ក ជ ទី ២ » នៅសណ្ឋាការសុខា រាជធានីភ្នំពេញ ។

រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណតាមដំណាក់កាល១ទី២ទី៣និងទី៤ តាមអាណត្តិនីមួយៗដោយផ្តោតទៅលើការធ្វើកំណែ ទម្រង់ក្នុងវិស័យសំខាន់ៗនានាដើម្បីធានាដល់ការបន្តរក្សានិងពង្រឹងសន្តិភាពស្ថេរភាពនយោបាយនិងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយសមធម៌ និងចីរភាព។

ក្នុងនោះកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក៏ជាកំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់សំខាន់នានាផងដែរ។

កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការគឺជាកំណែទម្រង់វិស័យអភិបាលកិច្ចដ៏មានសារៈសំខាន់មួយដែលផ្តោតជាសំខាន់លើការរៀបចំឡើងវិញនូវរច នាសម្ព័ន្ធប្រព័ន្ធគ្រប់ គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិឈរលើគោលការណ៍គន្លឹះនានានៃអភិបាលកិច្ចល្អគឺគណនេយ្យភាព តម្លាភាព ប្រសិទ្ ធភាពការចូលរួមការឆ្លើយតបនីតិរដ្ឋនិង ការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គម។

គោលបំណងដ៏ទូលំទូលាយនៃកំណែទម្រង់នេះគឺការបង្កើតនូវវប្បធម៌ប្រជាធិបតេយ្យនៅមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋការលើកកម្ពស់គុណភាពសេវា

សាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយគុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនិងចូលរួម កាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្រ្តតាមរយៈការបោះ ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ

សង្កាត់ទូទាំងប្រទេសនិងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា