Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងកសិកម្ម​បើក​សន្និបាទ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ២០២១ និង​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២២

  • បោះពុម្ព

ភ្នំពេញៈ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។

ពិធីនេះបើកដោយ លោក រដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញ ចូលរួមតាម Zooming។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គពិធីជ្រាបថា វិស័យកសិកម្មបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍ ជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនា

ធិការដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ

និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពលដែលមានស្រាប់ ធ្វើយ៉ាងណាលើក កម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើត ការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី

“ប្រព័ន្ធស្បៀងប្រកបដោយចីរភាព នៅកម្ពុជាឆ្នាំ២០៣០” ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញ កសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិ ពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ

និងនាំចេញប្រកបដោយភាពប្រកួត ប្រជែង ការពង្រឹងប្រសិទ្ធភាពនៃការ ផ្តល់សេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការពង្រឹងសមត្ថភាព សហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផល សម្រាប់តម្រូវ ការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហ គ្រិនភាព

និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជា ការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។

ពិតណាស់ថា សមិទ្ធផលទាំងអស់នេះសម្រេចទៅបានដោយសារប្រទេស ជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជា មូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ច អភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រីយល់ឃើញថា វិស័យស្បៀងដែលបាននិងកំពុងដើរតួនាទី ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល និងទ្រទ្រង់ ខឿនសេដ្ឋកិច្ចជាតិ កំពុងប្រឈមនូវបញ្ហាមួយចំនួនមានជាអាទិ៍៖

១. ផលិតភាពផលិតកម្ម ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មនៅមានកម្រិត កង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផលនៅមិនទាន់ឆ្លើយ តបតាម តម្រូវការទីផ្សារ លទ្ធភាពប្រកួតប្រជែងមានក្រមិត សត្វល្អិតបំផ្លាញដំណាំ ជំងឺឆ្លងរុក្ខជាតិ និងសត្វជាដើម។

២. ការប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវ និងសេវាផ្សព្វ ផ្សាយកសិកម្ម និងទីផ្សារមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។

៣. ប្រព័ន្ធស្រោច ស្រពតាមលក្ខណៈសន្សំសំចៃទឹក លើដីស្រែចម្ការ និងកសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។

៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពល ភាពនៅតាមភូមិសាស្ត្រនីមួយៗស្ថិតនៅតែជាបញ្ហា។

៥. ការទប់ស្កាត់បទ ល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់នៅ មានកម្រិត។

៦. ខ្វះទីផ្សារលក់ផលិតផល ។

៧. សកម្មភាពកាប់រានហ៊ុមព័ទ្ធ ដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ នៅតែកើតមាន។ នាឱកាសនោះ លោក រដ្ឋមន្ត្រីបានអំពាវនាវ

និងស្នើសុំយ៉ាងទទួចឲ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់កិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅ បន្ថែមទៀត ជាពិសេសថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញ មន្ត្រីរាជការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់

និងនេសាទខេត្តត្រូវយកអស់ស្មារតីទទួលខុស ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការអនុវត្តគោល នយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣

ធ្វើយ៉ាងណាសម្រេចឲ្យ បាននូវចក្ខវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ សូមគោរពអនុញ្ញាតជម្រាបជូនថា ពិធីបិទសន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមីនាខាងមុខនេះ ដែលពិធីដ៏ឧត្តុង ឧត្តមនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា