Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ចាំបាច់​វេច​លុយ​ទៅ​វះកាត់​ដូរ​ក្រលៀន​នៅ​ក្រៅប្រទេស​ទេ កម្ពុជា​មាន​សមត្ថភាព​ធ្វើ​បាន​ជោគ​ជ៏​យ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋភិបាលកម្ពុជាបានស្នើឱ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវ ផ្សព្វផ្សាយឱ្យទូលំទូលាយពីការដោះដូរសេរីរាង្គមនុស្សស្របច្បាប់នៅមន្ទីពេទ្យក្នុងប្រទេសកម្ពុជា ខណៈពេលកន្លងមកប្រជាជនកម្ពុជាច្រើនយកលុយទៅដូរនៅក្រៅប្រទេស បែរជាជនបរទេសមកដូរក្រលៀននៅកម្ពុជាបានជោគជ័យ ។

ជាក់ស្តែង នៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) សម្តេចតេជោ បានប្រកាសថា មានសមត្ថភាពក្នុងការវះកាត់បេះដូង សរសៃឈាម សួត វះកាត់ផ្សាំប្តូរសរីរាង្គមនុស្ស វះកាត់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ និងវះកាត់ឆ្អឹង ។

ថ្លែងក្នុងពិធីសម្ភោសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅថ្ងៃទី២១មីនា ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានលើកឡើងថាប្រទេស កម្ពុជាមានលទ្ធភាព ដើម្បី ធ្វើការដោះដូរក្រលៀន ប៉ុន្តែកន្លងមកមានអ្នកខ្លះខូចសរីរាង្គ ត្រូវការដូរ ក្រលៀន ហើយគេក៏ចេញទៅក្រៅប្រទេសដើម្បីដូរក្រលៀន ។

សម្តេចលើកឡើងឲ្យដឹងថាតែបើនិយាយពីសមត្ថភាពរបស់ពេទ្យកម្ពុជាអាចដោះដូរក្រលៀនឬសេរីរាង្គមនុស្សមានចាប់តាំងពីឆ្នាំ២០១០គឺមានការដោះដូរក្រលៀនរួចហើយនៅមន្ទីពេទ្យព្រះកិតុមាលា ឬមន្ទីពេទ្យកងទ័ព ប៉ុន្តែមិនបានផ្សព្វផ្សាយនោះទេ។សម្តេចលើកឡើងទៀតថាមានបងប្អូនមួយចំនូនបានទៅធ្វើការព្យាបាលដូរក្រលៀននៅប្រទេសក្រៅដែលអស់ថវិការច្រើន។

អីញ្ចឹងទេ!ចំណុចនេះខ្ញុំមិនដឹងគួរធ្វើយ៉ាងណា ចំពោះ ចំណុចនេះ? ទោះបីយើងមិនឲ្យដូរក៏គាត់ទៅដូរនៅប្រទេសក្រៅ។

តើយើងត្រូវផ្តល់លទ្ធភាព ចំពោះការដូរក្រលៀនទៅជាភាពស្របច្បាប់តែម្តង ដោយសូមឲ្យគិតគួរករណី?សកម្ពុជាយើង។

មានពេលមួយនោះបើសិនសម្តេចអន្តរគមន៍ទាន់ពេលវេលាទេ ប្រហែលជាអ្នកដែលដូក្រលៀននោះត្រូវស្លាប់តែម្តង។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាចំពោះករណីដូចក្រលៀននៅក្នុងប្រទេសទៅជាបញ្ហាស្របច្បាប់តែម្តង។ ករណីស្របច្បាប់ នេះគឺ ពេលធ្វើការដោះដូរគឺត្រូវធ្វើការផ្សព្វផ្សាយ ។

សម្តេចក៏បានឲ្យដឹងថាកន្លងមកសម្តេចក៏ធ្លាប់ជួយផ្តល់ថវិការដល់អ្នកទៅដូរក្រលៀននៅប្រទេសក្រៅផងដែរ។

សម្តេចចង់ឲ្យមានការដោះដូរក្រលៀន ថ្លើមនៅក្នុងប្រទេស ប៉ុន្តែធ្វើ យ៉ាងណាកុំឲ្យមានករណីជួញដូរសេរីរាង្គឲ្យសោះ។

ឧទាហរណ៍៖ ដើម្បីឲ្យមានភាពស៊ីចង្វាក់គ្នា រវាងអ្នកត្រូវទទួលការដោះដូរ ជាមួយអ្នកដែលផ្តល់គឺត្រូវមានឈាមដូចគ្នាដែលត្រូវរកចេ ញពីក្រុមគ្រួសារ។ សម្តេចបានគូសបញ្ជាក់ថា

៖«ចំណុចដូចក្រលៀននេះខ្ញុំសូមស្នើសុំពិចារណាធ្វើ ហើយប្រាប់ថាមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈអាច ធ្វើបាន ព្រោះអាលូវយើ ងនៅបន្តមានការដោះដូរក្រលៀន»។

ក្នុងឱកាសនោះដែរសម្តេចក៏បានឲ្យថាប៉ុន្មានខាងមុខនេះសម្តេចនឹងជួយមនុស្សមួយម្នាក់ឲ្យទៅក្រៅប្រទេសដើម្បីទៅដោះដូរក្រលៀនផងដែរ។

យ៉ាងណាក្តីសម្តេចតេជោក៏បានលើកឡើងថាទោះបីមានច្បាប់អនុញ្ញាតឲ្យមានដោះដូរសេរីរាង្គ ក្តី តែយើងត្រូវមានការផ្សព្វផ្សាយឲ្យបានទូលាយ ដើម្បីបង្ហាញក្រុមគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យចិនអាចធ្វើបាន។

សម្តេចគូសបញ្ជាក់ថា៖«អារឿងដូរសេរីរាង្គនេះយើងអាចធ្វើ តែគ្រាន់តែយើងមិនបានផ្ស ព្វផ្សាយ ដោយអ្នកខ្លះដូរថ្លើម ដូរក្រលៀន ដូរ…ដែលអាចដូរទៅរួច ប៉ុន្តែយើងគ្រាន់បញ្ជាក់យើងអាចធ្វើទៅរួច»។

សម្តេចនាយករដ្ឋមន្ត្រីកក៏បានឲ្យដឹងថាគិតមកដល់ពេលនេះសម្តេចបានជួយមនុស្សឲ្យទៅដូរសេរីរាង្គនៅក្រៅប្រទេសមានប្រមាណ១០នាក់ហើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព