Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ​ការទូត​កម្ពុជាជួប​នាយ​ឧត្តមសេនីយ៍​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា ​និង​រដ្ឋមន្ត្រី​សំខាន់​ៗមួយ​ចំនួន​ទៀត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចការងារទៅកាន់មីយ៉ាន់ម៉ាភ្លាម ប្រមុខការទូតកម្ពុជា និងជាប្រេសិតអាស៊ានបានចូលជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងមន្ត្រីសំខាន់ៗមួយចំនួនទៀត ។ការទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជានេះដើម្បីស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាដែលកំពុងឡើងមានស្ថិតក្នុងក្របខណ្ឌអាស៊ាន ។

នៅក្នុងថ្ងៃដំបូងគឺថ្ងៃទី២១ មីនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាបានជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមមន្ត្រីសំខាន់ៗចំនួន ៣រូបទៀត ។

យោងតាមហ្វេសប៊ុក ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ មីនា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសាវនាការជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ ។

នៅថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបជាមួយលោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន និងលោកឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការ សាមគ្គីភាពជាតិ និងកសាងសន្តិភាព ។

សូមរំលឹកថា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញទៅបំពេញទស្ស នកិច្ចការងារ នៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ច លើកដំបូង នៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា មានគោលបំណងដើម្បី បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សា ក៏ដូចជាការអត់ ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់,

ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌

និងការគ្រប់គ្រងគ្រោះការទស្សនៈកិច្ចរបស់ប្រេសិតអាស៊ាននេះដែរ បន្ទាប់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីពេលកន្លងមក៕

មហន្តរាយ, និងលើកទឹកចិត្តឱ្យមានកិច្ច ពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

ដកស្រង់ពី៖ កោះសន្តិភាព