Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាល​កម្ពុជា​ផ្តល់​បណ្ណ​ការងារ​ដល់​ពលករ​ជំនាញ​ប្រទេស​ឆែក​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាង​១០០​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ប័ណ្ណការងារដល់ពលករជំនាញរបស់ប្រទេសឆែកផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈជាង១០០នាក់ គិតមកដល់ពេលបច្ចុប្បន្ន ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារ ។

ក្នុងជំនួបពិភាក្សាការងារផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជាទាំងលើការបណ្តុះបណ្តាលសមត្ថភាព

សិស្ស-និស្សិតរួមនឹងការបំពាក់សម្ភារបរិក្ខានានា ជាការជួយលើកកម្ពស់ទៅលើការបណ្តុះបណ្តាលផ្នែកនេះ ឲ្យស្របតាមការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យារបស់ពិភពលោកជាមួយលោក Martin Vávra (ម៉ាទីន វ៉ាវរ៉ា) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែមីនានេះ នៅទីស្តីការក្រសួងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្នុងកិច្ចការងារការទូតរបស់លោកទូត ពិតជាបានធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏ដូចជា រដ្ឋាភិបាលប្រទេសយើងទាំងពីរកម្ពុជា-ឆែក មានភាពស្និទស្នាល បង្កើនកិច្ចសហប្រតិបត្តិការទេសយើងទាំងពីរធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរលង់ណាស់មកហើយ ។

ឯកឧត្តមក៏បានអរគុណដល់រដ្ឋាភិបាលឆែកដែលបានផ្តល់ជំនួយជួយដល់កម្ពុជា នាពេលកន្លងមកជំនួយអស់ទាំងនេះបានរួមចំណែកឲ្យកម្ពុជាបន្តការអភិវឌ្ឍប្រទេសរបស់ខ្លួនឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា អ្នកជំនាញការរបស់ឆែកក៏បានមកបំពេញកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ ក្រសួងការងារបានផ្តល់នូវបណ្ណការងារដល់ពលករជំនាញ ក៏ដូចជាអ្នកជំនាញការរបស់ឆែក ប្រមាណជាង១០០នាក់មកហើយ ដោយពួកគេនឹងទទួលបានសិទ្ធគាំពារនានា ដូចពលរដ្ឋកម្ពុជាដែរ»។

ឯកឧត្តមរដ្ឋមន្ត្រី ស្វាគមន៍ដល់អ្នកជំនាញការទាំងនេះដែលបានមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ហើយក៏ចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនផងដែរ ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិកា រជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគ ម្រោងជំនួយមនុស្សធម៌, គម្រោងអភិវឌ្ឍន៍រយៈពេលវែង, កម្មវិធីអប់រំ, និងកម្មវិធីសិទ្ធិ មនុស្សនៅតាមតំ បន់ដែលមានវិបត្តិនៅទូទាំងសកលលោក និងបានចូលមកកម្ពុជា ពីឆ្នាំ ២០០៨ ។

ចំណែកលោកទូតឆែកប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងការទូ តរបស់ប្រទេសទាំងពីរ ហើយរដ្ឋាភិបាលឆែកបានផ្តល់នូវ ជំនួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្តបន្ទាប់ ។

ដោយឡែកចំពោះសកម្មភាពកិច្ចសហប្រតិបត្តិលើការបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងវិជ្ជាជីវៈនេះទៀតសោត លោកទូត ចង់ឲ្យគម្រោងនេះមាននិរន្តរ៍ភាព និងឯកឧត្តមទូត ចង់បានការបញ្ជាក់បន្ថែមពីឯកឧត្តមរដ្ឋមន្ត្រីថា តើក្រសួងចង់ឲ្យរដ្ឋាភិបាលឆែកបន្តជួយលើផ្នែកTVET នេះក្នុងកម្រិតណាបន្តទៀត ។

ក្នុងជំនួបនោះដែរ ឯកឧត្តមអ៊ិត សំហេង ចង់ឲ្យមានដំណើរទស្សនកិច្ចរវាងគ្រូ និងគ្រូរបស់ប្រទេសយើងទៅវិញទៅមក ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ចែករំលែកនូវចំណេះដឹងក៏ដូចជាកម្មវិធីសិក្សា លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ឲ្យកាន់តែប្រសើរ និងដើរឲ្យទាន់នូវការរីកចម្រើនបច្ចេកវិទ្យារបស់ពិភពលោក ។

ឆ្លើយតបទៅនឹងសំណើ របស់ឯកឧត្តមរដ្ឋមន្ត្រី ឲ្យមានការរៀបចំ ទស្សនកិច្ចសិក្សារវាងគ្រូ និងគ្រូរបស់ប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវចំណេះដឹងផងនោះ លោកទូតរីករាយនូវសំណើនេះ

និងសូមឲ្យខាងក្រ សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើកិច្ចការនេះជាមួយស្ថានទូត ដើម្បីដាក់ស្នើសុំទៅ រដ្ឋាភិបាលឆែកឲ្យមាន កិច្ចសហប្រតិបត្តិការលើកិច្ចការងារទាំងនេះឲ្យបានកាន់តែលឿន៕

ដកស្រង់ពី៖ កោះសន្តិភាព