Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ បញ្ជាក់ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​លើកដំបូង

  • បោះពុម្ព

ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាបានធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។

សន្និសីទកាសែតនេះបានធ្វើឡើងបន្ទាប់ពីលោកមកដល់កម្ពុជាភ្លាម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ាដើម្បីពិនិត្យ តាមដាននិងពិនិត្យលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ,

កិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា , កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា លោកបានជួបជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ដើម្បីសម្របសម្រួលការងារពង្រឹងបទឈប់បាញ់ ជំនួយមនុស្សធម៌ និងលើកឡើងអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ – ៨ ខែមករា ឆ្នាំ២០២២។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអាណត្តិជាប្រេសិតពិសេស គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ហើយបានពន្យល់ពីភាពបន្ទាន់ គឺការបញ្ឈប់អំពើហិង្សា ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយប្រកបដោយបរិយាបន្ននិងសង្កត់ធ្ងន់ទៅលើការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់និងបានស្វាគមន៍បទឈប់បាញ់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ប្រេសិតពិសេសបានបន្តថា ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន គឺស្នើសុំឲ្យមានការអត់ធ្មត់ចំពោះ ការប្រើកម្លាំងយោធាហើយបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ស្តីពីជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព មិនមានការរារាំង ការរើសអើង បូករួមទាំងការចាក់វ៉ាក់សាំង។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសន្ទនានយោបាយត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្សះផ្សាជាតិ ហើយប្រេសិតពិសេសធ្វើជាស្ពានគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកបានរំលឹកពីសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពីការរៀបចំឲ្យមានយន្តការត្រយការដើម្បីចូលរួមសកម្មភាពរបស់អាស៊ានក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទប្រាំចំណុច ជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មានអ្នកខ្លះថាដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាដើម្បីផ្តល់ភាពស្របច្បាប់ ឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា គឺជាការមិនពិតទេ។

កម្ពុជាគ្មានអ្វីក្រៅពីការជួយមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ារួចផុតពី សោកនាដកម្មតែប៉ុណ្ណោះ។

លោកបានបន្តថា ចំណែកឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានសម្តែងការព្រួយបារម្ភពីការលួចនាំអាវុធចូលដែលនាំឲ្យមានអំពើហិង្សាឥតឈប់ឈរ។ឯកឧត្តមនឹងបើកផ្លូវឲ្យប្រេសិតពិសេសបានជួបជាមួយជាមួយតួអង្គសំខាន់ៗ និងប្តេជ្ញាគាំទ្រប្រេសិតពិសេស។

ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ថា “គ្មានអ្វីសំខាន់ជាងជីវិតមនុស្សឡើយ”។

គួរបញ្ជាក់ថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញ

ទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី ២១ដល់ថ្ងៃទី២៣ខែមីនាតបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាបានអញ្ជើញចូលជួបសវនាការចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្តនិងវឌ្ឍនភាពនៃការ ព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។

បន្ទាប់ពីជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានបន្តជួបជាមួយលោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស,លោក កូ កូឡាំង

រដ្ឋមន្ត្រីសហប្រតិបត្តិការអន្តរជាតិនិងជាប្រធាន ក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាននិងលោកឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា