Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេសិត​ពិសេស​អាស៊ាន ​៖​ ទស្សនៈកិច្ច​មី​យ៉ា​ន់​ម៉ា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​តែ​យល់​ដឹង​ពី​ស្ថានការណ៍​បាន​ច្រើន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រេសិតពិសេសអាស៊ានអះអាងថា ទស្សនៈកិច្ចមីយ៉ាន់ម៉ាមិនទាន់មានភាពល្អប្រសើរនោះទេ ហើយសោកស្តាយមិនបានជួបភាគីជាថ្នាក់ដឹកនាំមួយចំនួនទៀតតាមការស្នើសុំ ។

នេះបើតាមការបញ្ជាក់របស់លោកក្នុងសន្និសីទសារព័ត៌មាន ។ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រសិតពិសេសអាស៊ាន បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិ នាព្រឹកថ្ងៃ២៣ មីនា ឆ្នាំ២០២២ បន្ទាប់ពីទស្សនៈកិច្ចនៅប្រទេសមីយ៉ាន់ម៉ាថា តាមផែនការ ឬគម្រោងដែលនឹងលើកឡើងនៅទស្សនៈកិច្ច នៅមីយ៉ាន់ម៉ានោះមិនសម្រេចបានទាំងអស់ទេ ។

ឯកឧត្តមបញ្ជាក់ថា ៖«បើនិយាយឲ្យពិតទៅមិនសម្រេចបានទាំងអស់ទេ ដោយសារតែមានហេតុផលខ្លះ ប៉ុន្តែការជួបនោះដើម្បីស្វែងយល់អំពីសភាពការណ៍ពីជំហររបស់ភាគីពាក់ព័ន្ធ នានា និងសំណូមពរ»។

យ៉ាងណាក្តី បើតាមឯកឧត្តមអះអាងថា លទ្ធផលដែលទៅមីយ៉ាន់ម៉ា បើប្រៀបធៀបនឹងការរំពឹងទុកនោះ គឺល្អគួរសម ។

តែយើងសោកស្តាយចំពោះការមិនបានជួបលោកស្រី ស៊ូស៊ូលី អតីតប្រធានាធីបតីមីយ៉ាន់ម៉ា ហើយគាត់ជាមនុស្សជិតស្និតជាមួយលោកស្រី អោង ស៊ានស៊ូជី ។

ប្រសិតពិសេសអាស៊ានបានអះអាង បើសិនបានជួបអតីតភរិយាប្រធានាធិបតីនឹងមានការពិភាក្សាគ្នានឹងមានផលប្រយោជន៍ច្រើន ដើម្បីស្តាប់ពីស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាយ៉ាងដូច្នេះ?

និងសុខទុក្ខលោកស្រី អោង ស៊ានស៊ូជីយ៉ាងម៉េច? ប៉ុន្តែបញ្ហាជំងឺកូវីដ គឺមិនអាចចៀសផុតនោះទេ ។

បើតាមឯកឧត្តមបានលើកឡើងថា ទោះបីមិនបានជួបក្នុងទស្សនៈកិច្ចលើកនេះក្តី តែឯកឧត្តមនឹងលើកសំណើរជួបជាមួយអតីតប្រធានាធិបតីមីយ៉ាន់ម៉ា និងឥស្សជនសំខាន់ៗមួយចំនួនទៀត ។

ទោះជាយ៉ាងណា បើតាមឯកឧត្តមបានលើកឡើងថាការទស្សនៈកិច្ចនៅមីយ៉ាន់ម៉ាប៉ុន្មានថ្ងៃមកនេះទទួលបានការយល់ដឹងអំពីស្ថានភាពមីយ៉ាន់ឯកឧត្តមប្រេសិតពិសេសបានលើកឡើងទៀតថា ចំណុចសំខាន់ដែលក្នុងនាមជាប្រធានអាស៊ាន គឺការបញ្ចប់អំពើហិង្សាការចែកជំនួយមនុស្សធម៌ និងការចាប់ផ្តើមសន្ទនាខាង នយោបាយដែលចំណុចទាំងនេះ បានកំពុងចាប់ផ្តើមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ការបញ្ចប់អំពើហិង្សាត្រូវការពេវេលា ហើយភាគីនីមួយៗមិនទាន់បានត្រៀម និងរៀបចំខ្លួនក្នុងការចរចានោះទេ ។

ឯកឧត្តមគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«បើខ្ញុំស្តាប់ភាគីទាំងអស់ទៅគឺនៅមានឆន្ទៈមុះមុត ក្នុងការវាយប្រហារគ្នា ប៉ុន្តែយើងបានអំពាវនាវសុំឲ្យខាងទីក្រុងណៃប៉េដោ សម្តែងការអត់ធ្ងត់ខ្ពស់ បំផុតកុំប្រើកម្លាំងអាវុធនៅពេលមានភាពមិនចាំបាច់ឲ្យសោះ»។

ឯកឧត្តមក៏បានលើកឡើងថា ក្នុងជំនួបក៏បានស្នើកុំប្រើកម្លាំងយោធា នៅពេលមិនចាំបាច់ហើយសូមប្រើកម្លាំងយោធាបង្ក្រាប់ប្រជាពលរដ្ឋស៊ីវិល ដោយប្រើកំលាំងប៉ូលិស ចំណែកកំលាំងយោធាទុកប្រើនៅកន្លែងចាំបាច់ និងគោលដៅសំខាន់ ។

ចំពោះសំណើរខាងលើនេះ បើតាមឯកឧត្តមប្រេសិតពិសេសបានលើកឡើងថា ក្នុងជំនួបលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ាបានស្វាគមន៍ និងយល់ព្រមចំពោះសំណើរនេះ ។

ឯកឧត្តមក៏បានឲ្យដឹងថា ក្នុងចំណោមជនជាតិភាគតិចនៅមីយ៉ាន់ម៉ាមានជាង១២០ក្រុម ក្នុងមានជិត២០ក្រុម ជាកំលាំងប្រដាប់អាវុធ និង១១ក្រុមបានធ្វើកាចរចាកិច្ចព្រមព្រៀងសន្តិភាពពីបទឈប់បាញ់ជាមួយកងយោធាន នៅសល់៧ក្រុមទៀតបានបន្តវៃ ហើយក្នុង៧ក្រុមនេះ មាន៣ក្រុមធំៗបន្តវៃទៀត ។

ចំពោះដំណោះស្រាយនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមប្រេសិតអាស៊ានបានបញ្ជាក់មានភាពស្មុគស្មាញ និងពិបាកពីព្រោះថា បានចាក់ឬសជ្រៅហើយច្រើនឆ្នាំមកហើយ ។

សូមរំលឹកថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចលើកដំបូងនៃប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា មានគោលបំណង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីឈានទៅដល់ការបញ្ចប់អំពើហិង្សាក៏ដូចជា ការអត់ធ្មត់ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់,

ការចែកចាយជំនួយមនុស្សធម៌ ដោយមានការគាំទ្រ និងសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ,

និងលើកទឹកចិត្តឱ្យមានកិច្ច ពិគ្រោះយោបល់/កិច្ចសន្ទនានយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ៕ម៉ាពេញលេញ តែគ្រាន់សោកស្តា យមិនបានជួបភាគីទាំងអស់ដែរបានស្នើសុំប៉ុណ្ណោះ។

ដកស្រង់ពី៖ កោះសន្តិភាព