Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ផ្តល់នូវ​គោលការណ៍​ណែនាំ ជា​គន្លឹះ​សំខាន់ៗ ចំនួន ៨ ចំណុច ដល់​រដ្ឋបាលខេត្ត​កំពង់​

  • បោះពុម្ព

កំពង់ធំៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានផ្តល់នូវគោលការណ៍ ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ ចំណុច លើបញ្ហាប្រឈមជាសកល នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២១ និង លើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅ នៅអាគាររស្មី ចន្ទពេញវង់ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

គោលការណ៍ណែនាំជាគន្លឹះ សំខាន់ៗចំនួន ៨ ចំណុចនោះ មានដូចខាងក្រោមៈ ១.ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

២.ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

៣.ការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព ការដោះស្រាយវិវាទដីធ្លី និងការពារធម្មជាតិ ។

៤.ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ។

៥.ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម ។

៦.ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈម នៅមូលដ្ឋាន។

៧.ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់នឹងជំងឺកូវីដ-១៩ ។

៨.ការពង្រឹងរបៀបរបបការងារ ។នៅក្នុងឱកាសនោះដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើង ពីលទ្ធផល នៃអង្គសន្និបាត និងបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច នានា

និងក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង រួមគ្នា យ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច

– សង្គម ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល សំដៅលើក កម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្ថែមថាៈ មន្ត្រីពាក់ព័ន្ធគ្រប់រូប បានខិតខំចូលរួមដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ពីវិបត្តិជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅមូលដ្ឋាន បានជាបន្តបន្ទាប់ ពិសេសការចូលរួម ទប់ស្កាត់ និងប្រយុទ្ធប្រឆាំង ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។

លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថាៈ រដ្ឋបាលខេត្តកំពង់ធំ បានជំរុញគាំទ្រដល់ ដំណើរការចាក់ វ៉ាក់សាំង

ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ធំ ផ្អែកតាមយុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងរបស់ រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំ ក្នុង សហគមន៍ បង្កលក្ខណៈសម្បត្តិ ដល់ការបើកប្រទេស ដំណើរការពេញលេញ

លើគ្រប់វិស័យ ហើយក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ ក៏បានធ្វើសកម្មភាព ពេញលេញ ទៅតាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា