Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២១ខែមីនាកន្លងទៅនេះបានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន២០២១និងទិសដៅការងារបន្តសម្រាប់ ឆ្នាំ២០២២បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩ ។

វិស័យកសិកម្មគឺជាវិស័យនាំមុខមួយដែលផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ចនិងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។

កម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាលនៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្មតាមរយៈការជំរុញអនុវត្តកម្មវិធីការបង្កើនផលិតភាព,ពិពិធភាវូបនីយកម្មនិងពាណិជ្ជូបនីយកម្ម កសិកម្មជាមួយនឹងរបត់ថ្មីដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងការពន្លឿនកំណើនសេដ្ឋកិច្ចជាតិឱ្យបានឆាប់រហ័ស។ ខាងក្រោមនេះគឺលទ្ធផលការងារមួយចំនួនដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២១។

ផលិតកម្មដំណាំស្រូវ៖ក្នុងឆ្នាំ២០២១នេះ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេសសម្រេចបានចំនួន ៣,៥៥លានហិកតា ស្មើនឹង ១១៦%នៃផែនការ។ក្នុងនោះស្រូវ រដូវប្រាំងមានចំនួន០.៦៥លានហិកតា និងស្រូវរដូវវស្សាមានចំនួន ២.៩០លានហិកតា ដែលផ្ទៃដីដាំដុះសរុបនេះ កើនឡើងចំនួន ៤.៤១%ធៀបនឹងផ្ទៃដីដាំដុះសរុប នៅឆ្នាំ២០២០។

ផ្ទៃដីប្រមូលផលសរុបមានចំនួន ៣.៥០លានហិកតា ក្នុងនោះស្រូវរដូវប្រាំងមានចំនួន ០,៦៥លានហិកតា និងស្រូវរដូវវស្សាចំនួន២.៨៥លានហិក តា។

បរិមាណផលស្រូវសរុបទទួលបានចំនួន ១២.២១លានតោន កើនឡើងចំនួន ១.២៧លានតោន ឬស្មើនឹង ១១.៦% ធៀបនឹងឆ្នាំ២០២០។ទិន្នផលស្រូវមធ្យម ប្រចាំឆ្នាំទទួលបាន ៣,៤៩០តោន/ហិកតា។

ដោយឡែក ការភ្ជួររាស់ដោយគ្រឿងយន្តូបនីយកម្មកសិកម្ម សម្រេចបានចំនួន ៣.៥៦លានហិកតា ស្មើនឹង ៩៩.៤២% និងដោយគោក្របីសម្រេចបាន ០.០២លានហិកតា ស្មើនឹង ០.៥៨% នៃផ្ទៃដីភ្ជួររាស់សរុបចំនួន ៣.៥៨លានហិកតា។

ផលិតកម្មដំណាំសាកវប្បកម្ម៖ នៅឆ្នាំ២០២១ផ្ទៃដីដាំដុះដំណាំសាកវប្បកម្មសម្រេចបានចំនួន ៣០៨,៣៩០ហិកតា

និងទទួលបានបរិមាណផល ចំនួន ៤,៣៦៥, ៨៧៨តោនក្នុងនោះផ្ទៃដីដុះដំណាំសាកវប្បកម្មរយៈពេលខ្លីសម្រេចបាន៧៤,៩០១ហិកតា ថយចុះចំនួន ៣០,៤៥៥ហិកតា ស្មើនឹង ២៩% ធៀបនឹងឆ្នាំ២០២០។ ចំពោះផ្ទៃដីប្រមូលផលសម្រេចបានចំនួន ៧៤,៥៤២ហិកតាដោយទទួលបានបរិមាណផលចំនួន ១,១០៧,៦១១តោន កើនឡើងចំនួន ៨៧,៣៩៧តោន ស្មើនឹង ៨,៥៧% ធៀបនឹងឆ្នាំ២០២០។

ដោយឡែកផ្ទៃដីដាំដុះដំណាំសាកវប្បកម្មរយៈពេលវែងសំខាន់ៗ រួមមាន ដំណាំចេក អនុវត្តសរុបបានចំនួន ៤៣,៥៩៣ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន៦១៥,៩១២តោន(ក្នុងនោះចេកអំបូងលឿងមានចំនួន១៤,៨៨៦ហិកតាដោយទទួលបានបរិមាណផលសរុបចំនួន២៦៣, ១៤២តោន)

ដំណាំស្វាយ អនុវត្តសរុបបានចំនួន ១៥២,០៧៣ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២,១៩៧,២៦៥តោន ដំណាំមៀន/មៀនប៉ៃលិន អនុវត្តសរុបបានចំនួន ១២,៨៣៧ហិកតា

ដោយទទួលបានបរិមាណផលសរុបចំនួន ១៣១,៤៩៨តោន ដំណាំទុរេន អនុវត្តសរុបបានចំនួន ៥,៤៥២ហិកតាដោយ ទទួលបានបរិមាណផលសរុបចំនួន៤៧,៤៥០តោន និងដំណាំស្រកានាគ អនុវត្តសរុបបានចំនួន ២៩៣ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ២,១៥៤ តោន។

ផលិតកម្មដំណាំឧស្សាហកម្ម៖ នៅឆ្នាំ២០២១ ផ្ទៃដីដំណាំឧស្សាកម្មសម្រេចបានចំនួន ១,៤៥៣,៥៣០ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ១,៣០០,៦៩០ហិកតា និងទទួលបានបរិមាណផលចំនួន ១៩,១៥៨,៩៩៥តោន ក្នុងនោះផ្ទៃដីផលិតកម្មដំណាំឧស្សាហកម្មរយៈពេលខ្លីសម្រេចបានចំនួន ៩៦០,៨០៧ហិកតាកើនឡើងចំ នួន ៨៥,៦៧៤ហិកតា ស្មើនឹង១០% ធៀបនឹងឆ្នាំ២០២០ ដោយទទួលបានបរិមាណផលចំនួន ១៥,៦៩៤,៨៧៨តោន។

ដោយឡែកផ្ទៃដីដាំដុះដំណាំឧស្សាហកម្ម រយៈពេលវែងសំខាន់ៗអនុវត្តបានចំនួន ៤៩២,៧២៣ហិកតា ដោយទទួលបានបរិមាណផលសរុបប្រមាណ ៣,៤៦៤,១១៧តោន។

ការលើកកម្ពស់គុណភាព សុវត្ថិភាពនិងការនាំចេញផលិតផលដំណាំកសិកម្ម៖កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់គុណភាពនិងសុវត្ថិភាពស្បៀងកំពុងត្រូវបានយក ចិត្តទុកដាក់យ៉ាងសកម្មតាមរយៈការអនុវត្តប្រព័ន្ធផលិតកម្មធានាគុណភាព និងសុវត្ថិភាពស្បៀង ក្រសួងបានចុះបញ្ជីជាចម្ការអនុវត្តកសិកម្មល្អកម្ពុជា ចំនួន ១២៧ ចម្ការ/កសិដ្ឋាននិងបានបំពាក់ប្រព័ន្ធ QR Code ។

ដោយឡែកការនាំចេញផលិតផលកសិកម្មក្នុងឆ្នាំ២០២១នេះ សម្រេចបានចំនួន ១៥,៣៩៥,៧៦៩តោនក្នុងនោះ ការនាំចេញផលិតផលកសិកម្មមានវិញ្ញាបនបត្រចំនួន ៧,៩៨៤, ២៥២តោន។

ចំពោះការនាំចេញអង្ករសម្រេចបានចំនួន ៦១៧,០៦៩តោន ក្នុងនោះនាំចេញទៅប្រ ទេសចិនបានចំនួន ៣០៩,៧០៩តោន ស្មើនឹង ៥០.១៩% ទៅសហភាពអឺរ៉ុប បានចំនួន ១៥៥,៧៧៣តោន ស្មើនឹង ២៥.២៤% ទៅប្រទេសក្នុងតំបន់អាស៊ានបាន ចំនួន ៦៣,១៦៥តោន ស្មើនឹង ១០.២៣% និងទៅប្រទេសផ្សេងៗទៀត បានចំនួន ៨៨,៤២២តោន ស្មើនឹង ១៤.៣៤% នៃការនាំចេញអង្ករសរុប។

ការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ជាអង្គភាពជំនាញបានប្រមូលនិងអភិរក្សប្រភេទពូជដំណាំកសិកម្មបង្កើតប្រភេទពូជដំណាំកសិកម្មថ្មីៗថែរក្សានូវគុណភាពគ្រាប់ពូជនៃប្រភេទពូជដំណាំដែលបាន បញ្ចេ ញ រួមទាំងផ្សព្វផ្សាយនូវពូជទាំងនោះ

និងវិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវបែបកសិករ បច្ចេកវិទ្យាដាំដុះ គ្រប់គ្រងសារធាតុចិញ្ចឹមដំណាំនិងជីជាតិដី ការពារនិងកម្ចាត់សមាសភាពចង្រៃ ការងារមុនពេលនិងក្រោយពេលប្រមូលផល បណ្តុះបណ្តាលធនធានមនុស្ស រួមទាំងចងក្រង បោះពុម្ពនិងផ្សព្វផ្សាយអត្ថបទវិទ្យា សាស្រ្ត សៀវភៅ ព្រមទាំងឯកសារបច្ចេកទេស ជូនដល់អ្នកពាក់ព័ន្ធនិងកសិករទូទាំងប្រទេស។ ការងារនីតិកម្មនិងគ្រប់គ្រងសម្ភារកសិកម្ម៖

ក្រសួងបានចាត់មន្រ្តីជំនាញចុះត្រួតពិនិត្យការនាំចូលថ្នាំកសិកម្មនិងជីកសិកម្មនិងបានផ្ដល់សុពលភាព ផ្គត់ផ្គង់ ចែកចាយ ដល់ក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្មចំនួន ៨៧ ក្រុមហ៊ុន ក្នុងនោះថ្នាំកសិកម្មសរុប ចំនួន ៨២៤មុខ ស្មើនឹង ២០,៧៧២.៤១តោននិងជីកសិកម្មសរុប ចំនួន ៥៦០ មុខស្មើនឹង ២២៤,៦០២.១២ តោន។

ទន្ទឹមនេះ ក្រសួងក៏បានចាត់ក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មចុះត្រួតពិនិត្យបទល្មើសថ្នាំកសិ កម្មនិងជីកសិកម្មបានចំនួន១៦ខេត្ត ស្មើនឹង ២១លើក ដោយត្រួតពិនិត្យដេប៉ូចំនួន ៧០ដេប៉ូនិង០១មធ្យោបាយដឹកជញ្ជូន

បានសម្រេចពិន័យអន្តរការណ៍ចំនួន១៥ ករណីមានទឹកប្រាក់ចំនួន ៥១, ០០០,០០០៛ និងពិន័យចំពោះក្រុមហ៊ុនពុំបានប្រកាសប្រតិវេទន៍ចំនួន៥ក្រុមហ៊ុនស្មើនឹង៥ករណីមានទឹកប្រាក់ចំនួន១១,៥០០, ០០០រៀលសរុបទឹកប្រាក់ពិន័យបានចំនួន ៦២,៥០០,០០០រៀល។

ការងារកសិ-ឧស្សាហកម្ម៖ ក្នុងឆ្នាំ២០២១នេះ ក្រសួងបានសម្របសម្រួលរៀបចំនិងផ្តល់ប្រឹក្សាយោបល់លើការងាររៀបចំកិច្ចសន្យាផលិតកម្មកសិកម្មជូនភាគីអ្នក ទិញ និងភាគីអ្នកផលិត នៅទូទាំងប្រទេសសរុបចំនួន ៩២៨កិច្ចសន្យា។

ទន្ទឹមនេះក្រសួងបានផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិ-ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៩ -២០៣០ជូនដល់អង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍នានា។បានរៀបចំចេញជាសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីអធិការកិច្ចសុវត្ថិភាពចំណីអាហារនៃ

ផលិតផលកសិកម្មបាននិងកំពុងបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា បានរៀបចំចេញជាប្រកាសរួមជាមួយអគ្គនាយកដ្ឋានកសិកម្ម ស្តីពី វិធានកសិកម្មសរីរាង្គកម្ពុជា និងរូបសញ្ញាជាតិ

សម្រាប់អនុវត្តក្នុងផលិតកម្ម និងការកែច្នៃបឋមដំណាំស្បៀង បាននិងកំពុងរៀបចំគោលការណ៍នីតិវិធីនិងបែបបទនៃ ការចេញវិញ្ញាបនបត្រផលិតផលសរីរាង្គកម្ពុជាតាមប្រកាសលេខ១៦៣ ស្តីពី វិធានកសិកម្មសរីរាង្គកម្ពុជានិងរូបសញ្ញាជាតិសម្រាប់អនុវត្តន៍ក្នុងផលិតកម្មនិងការកែច្នៃ បឋមដំណាំស្បៀង។

ការបង្កើនផលិតភាពដំណាំកៅស៊ូ៖នៅឆ្នាំ២០២១នេះផ្ទៃដីផលិតកម្មកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតាមានការថយចុះចំនួន ១១៦ហិកតា ស្មើនឹង-០,០៣% បើធៀបទៅនឹងឆ្នាំ២០២០។ការថយផ្ទៃដីនេះភាគច្រើនកើតមាននៅលើក្រុមហ៊ុនសម្បទាន ដីសេដ្ឋកិច្ចដែលបានផ្លាស់ប្តូរមុខដំណាំព្រោះដីមិនសមស្របនឹងដំណាំកៅ ស៊ូនិងក្រុមហ៊ុនមួយចំនួនទៀតគ្រប់គ្រងថែទាំកៅស៊ូមិនបានល្អនិងដោយសារភ្លើងឆេះនៅរដូវប្រាំង។

ដោយឡែកផ្ទៃដីកៅស៊ូយកផលអនុវត្តបានចំនួន៣១០,១៩៣ ហិកតា កើនឡើងចំនួន ១៧,៦៩៦ហិកតា ស្មើនឹង ៦.១%ធៀបនឹងផ្ទៃដីកៅស៊ូចៀរឆ្នាំ២០២០។

ផលិតផលកៅស៊ូសម្រេចបានចំនួន ៣៦៨,០០០តោនកើនឡើង ចំនួន ១៨,៧០០តោន ស្មើនឹង ៥.៤% ធៀបនឹងឆ្នាំ២០២០។

ចំពោះទិន្នផលមធ្យមមានចំនួន ១,១៨៦គ.ក្រ/ហ.ត ថយចុះចំនួន ៨គ.ក្រ/ហ.ត ស្មើនឹង០,៨% បើ ធៀបនឹងឆ្នាំ២០២០។

ទន្ទឹមនឹងនេះការនាំចេញកៅស៊ូនៅក្នុងឆ្នាំ២០២១នេះ សម្រេចបានចំនួន ៣៦៦,៣០០តោន សើ្មនឹងទឹកប្រាក់ប្រមាណ ៦១០,២៥៥,៨០០ដុល្លារអាមេរិកបើធៀបនឹង ឆ្នាំ២០២០

មានចំនួន៣៣៨,៣០០តោនគិតជាទឹកប្រាក់សរុបចំនួន ៤៦៧,៥៨៤,៣០២ដុល្លារអាមេរិក ដែលបរិមាណនាំចេញកើនឡើងប្រមាណចំនួន ២៨,០០០ តោនស្មើនឹង ៨.៣% និងប្រាក់ចំណូលកើនប្រមាណ ១៤២,៦៧១,៤៩៨ដុល្លារអាមេរិក ស្មើនឹង ៣០.៥% ។

តម្លៃកៅស៊ូនាំចេញជាមធ្យម១,៦៦៦ដុល្លារអាមេរិកក្នុង មួយតោនបើធៀបនឹងឆ្នាំ២០២០ ដែលតម្លៃមធ្យមស្មើនឹង ១,៣៨២ ដុល្លារអាមេរិកក្នុងមួយតោន ឃើញថាមានការកើនឡើងចំនួន ២៨៤ដុល្លារអាមេរិកក្នុងមួយតោន ត្រូវនឹង ២០.៥%។

រីឯការនាំចេញឈើកៅស៊ូពីការកាប់ដើមកៅស៊ូចាស់ៗមានចំនួន ៦,២៩២ម៉ែត្រគូប គិតជាទឹកប្រាក់ចំនួន ១,៥១៥,០១៤.៨៤ដុល្លារអាមេរិក។

ចំពោះរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូនិងឈើកៅស៊ូ មានចំនួនសរុប ១៦៨កន្លែង ក្នុងនោះរោងចក្រកែច្នៃកៅស៊ូធម្មជាតិបញ្ជាក់តាមលក្ខណៈបច្ចេកទេស (TSR: TECHNICALLY SPECIFIED RUBBER) មានចំនួន៥០កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ (CL: CONCENTRATED LATEX) ចំនួន១កន្លែងសិប្បកម្មកែច្នៃកៅ ស៊ូសន្លឹកសម្ងួតដោយមានផ្សែង (RSS: RIBBED SMOKED SHEET)

សិប្បកម្មកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយខ្យល់ក្ដៅ (ADS: AIR-DRIED SHEET)មានចំនួន ១០០កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ (RWF: RUBBER WOOD FACTORY) ចំនួន១៧កន្លែង។ ក្នុងឆ្នាំ២០២១ ផលិតកម្មសត្វមានការកើនឡើង ជាពិសេសការចិញ្ចឹមសត្វសម្រាប់ឧស្សាហកម្ម។

ជាក់ស្តែងសត្វចឹញ្ចឹមទាំងលក្ខណៈគ្រួសារនិងពាណិជ្ជកម្ម បានកើន ដល់៥៩,៩៦លានក្បាលគឺកើនលើសឆ្នាំ២០២០ ចំនួន១១,២%ដែលធ្វើឱ្យកម្ពុជាមានសមត្ថភាពផលិតសាច់សម្រាប់បម្រើតម្រូវការក្នុងស្រុកបានប្រមាណជាង២៦៩ ពាន់តោនឬស្មើនឹង៨៧%នៃតម្រូវការសាច់សរុបប្រមាណ៣១០ពាន់តោនក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះក៏មានការត្រៀមលក្ខណៈបានល្អនិងយកចិត្តទុកដាក់ខ្ពស់លើការ ងារអង្កេតតាមដាន ស្រាវជ្រាវប្រភពចម្លងជំងឺ និងមានប្រព័ន្ធរាយការណ៍ស្ថានភាពសុខភាពសត្វជាប្រចាំ ក្នុងករណីមានផ្ទុះជំងឺឆ្លងត្រូវបានរកឃើញដោយត្រូវរាយ ការណ៍ឱ្យបានឆាប់រហ័ស និងបានចាត់វិធានការឆ្លើយតបទាន់ពេលវេលា។

ចំពោះតម្រូវការសាច់សត្វសម្រាប់ការបរិភោគ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺកើនពីចំនួន២៨០ពាន់តោន ក្នុងឆ្នាំ២០១៧ ឡើងដល់ចំនួន៣១០ពាន់តោន នៅឆ្នាំ២០២១ ក្នុងនោះតម្រូវការសាច់គោ

-ក្របីចំនួន៨៦ពាន់តោន សាច់ជ្រូក ចំនួន១៦០ពាន់តោន សាច់បក្សីចំនួន៦៣ពាន់តោន សាច់ចៀម-ពពែនិងសាច់ ផ្សេង ទៀតចំនួន៣៤៥តោន។ផលិតកម្មសត្វក្នុងស្រុកអាចផ្គត់ផ្គង់សាច់បានប្រមាណ២៦៨ពាន់តោន ស្មើនឹង៨៧% នៃតម្រូវការសរុប។រីឯបរិមាណសាច់ដែលខ្វះខាតត្រូវ បាននាំចូលដើម្បីបំពេញតម្រូវការបន្ថែម។

ក្នុងឆ្នាំ២០២១នេះ ការបង្កាត់គោដោយសិប្បនិម្មិតសម្រេចបានចំនួន២ ៦៣២ក្បាល និងមេកើតកូនបានចំនួន ១,១៤២ក្បាល (ញី៦១៩ក្បាល) ស្មើនឹង៤៣% នៃមេដែលបានបង្កាត់សិប្បនិមិ្មត និងមេមិនទាន់កើតកូនមានចំនួន១ ៤៩០ក្បាល ស្មើនឹង៥៧%។

ដោយឡែក ការបង្កាត់ជ្រូកសិប្បនិមិ្មតសម្រេចបាន១៩៤៣៩ ក្បាល និងបង្កើតកូនជ្រូកបានចំនួន១៨១ ៤៦៣ក្បាល (ញី៨៤ ១២៥ក្បាល)។

ចំពោះការកែលម្អចំណីសត្វ បច្ចុប្បន្នការដាំដុះដំណាំចំណីសត្វ បានរីកសាយភាយយ៉ាងទូលំទូលាយនៅទូទាំង២៥រាជធានី ខេត្ត ជាក់ស្ដែងក្នុងឆ្នាំ២០២១នេះកន្លែង ដាំដុះនិងធ្វើបង្ហាញដំណាំចំណីសត្វមានចំនួនសរុប ២ ៥៧៩កន្លែងលើផ្ទៃដីចំនួន១ ៨៧៤.៩៥ហិកតា ។

ក្រុមហ៊ុនដែលបានវិនិយោគសាងសង់រោងចក្រផលិត ចំណីសត្វនៅក្នុងប្រទេសកម្ពុជាសរុបមានចំនួន២១ក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វសរុបចំនួន២៣រោងចក្រនិងរោងចក្រចំនួន២ទៀតកំពុងដំណើរការសាង សង់បន្ថែម និងបានផលិត ចំណីសត្វបានប្រមាណជាង១,២៤លានតោន ស្មើនឹងចំនួន៥៥% នៃសមត្ថភាពផលិតរបស់រោងចក្រជាង២,២៧លានតោន។

ទាក់ទងនឹងការលើកកម្ពស់សុខភាពសត្វ និងសុខភាពសាធារណៈ នៅឆ្នាំ២០២១នេះ ក្រសួងបានពង្រឹងសកម្មភាពត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសចរាចរណ៍សត្វ និងការធ្វើអាជីវកម្មសត្វ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តអនុវត្តសេចក្តីណែនាំអំពីលក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលនាំចេញ និងនាំឆ្លងកាត់សត្វ និងផលិតផលសត្វ។

ជាលទ្ធផល បានធ្វើការត្រួតពិនិត្យចរាចរណ៍សត្វនិងផលិតផលសត្វចំនួនសរុប២០២ករណី នៅទូទាំងប្រទេស ក្នុងនោះក្រសួងបានត្រួតពិនិត្យ ចរាចរណ៍សត្វ និងផលិត ផលសត្វមានលិខិតអនុញ្ញាតត្រឹមត្រូវចំនួន១១៤ករណី និងបង្រ្កាបបទល្មើសបានចំនួន៥៦ករណី។

ទន្ទឹមនេះ ក្រសួងបានធ្វើការអង្កេតតាមដាន បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងសត្វ ព្រមទាំងបានរៀបចំប្រព័ន្ធព័ត៌មាននិងរាយការណ៍ជំងឺឆ្លងសត្វទាំងថ្នាក់ ជាតិនិងអន្តរជាតិ ចាត់វិធានការជីវសុវត្ថិភាព កម្មវិធីឆ្លើយតបបន្ទាន់ករណីផ្ទុះជំងឺឆ្លងសត្វ និងការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសម្រេចបាន

(១).ចាក់វ៉ាក់សាំងការ ពារជំងឺឆ្លងសំខាន់ៗដែលកើតមានលើគោ ក្របី ពពែ ចៀម ដូចជាជំងឺអុតក្តាម បូសខ្យល់ សារទឹក និងជំងឺដុំពកស្បែកគោ ក្របីចំនួនសរុប៩៥០ ៨៨៩ក្បាលចាក់វ៉ាក់ សាំងការពារជំងឺលើជ្រូកចំនួន ២ ២១០ ៦២២ក្បាល ចាក់វាក់សាំងការពារជំងឺលើបក្សីបានចំនួន៣៨ ៧៧៤ ៤៧១ក្បាលនិងចាក់វ៉ាក់សាំងការពារជំងឺលើឆ្កែ

និងឆ្មា ចំនួន១១ ៧១៣ក្បាល

(២).ចាត់វិធានការជីវសុវត្ថិភាព ផ្សព្វផ្សាយ និងអនុវត្តផ្ទាល់នៅសត្តឃាតដ្ឋាន ទីផ្សារសត្វ កសិដ្ឋានចិញ្ចឹមសត្វ កន្លែងចិញ្ចឹមសត្វ មធ្យោបាយ ដឹកជញ្ជូនសត្វ និងផលិតផលសត្វ និងកន្លែងផ្ទុះជំងឺសត្វសរុបចំនួន ២០២ ០២៤លើក

(៣). ភ្នាក់ងារសុខភាពសត្វភូមិទូទាំងប្រទេសមានចំនួន៩ ២៦២ នាក់ (ស្ត្រី៧២២នាក់)។

ដោយឡែកការពង្រឹងសុខភាពសាធារណៈបសុព្យាបាល ក្រសួងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំចងក្រងឯកសារបច្ចេកទេសនានានិងផ្តល់ការបណ្តុះបណ្តាល បច្ចេកទេសពាក់ព័ន្ធនឹងការធ្វើអាជីវកម្មសត្វ

ការពិឃាតសត្វតាមបទដ្ឋានបច្ចេកទេសដល់អ្នកពាក់ព័ន្ធក្នុងនោះបានចុះណែនាំជំរុញការយល់ដឹងការអនុវត្តល្អក្នុងសត្ត ឃាតដ្ឋានតាមលក្ខណៈបច្ចេកទេសចំនួន២៥លើកបានបណ្តុះបណ្តាលមន្រ្តីជំនាញ

និងអ្នកពាក់ព័ន្ធចំនួន០៣វគ្គ បានចំនួនសរុប៤៦នាក់ (ស្រ្តីចំនួន០៨នាក់)និង បានរៀបចំប្រជុំលើកកម្ពស់ការយល់ដឹងអំពីជីវសុវត្ថិភាពនិងហេដ្ឋារចនាសម្ព័ន្ធក្នុងសត្តឃាតដ្ឋានចំនួន១០លើកដែលមានអ្នកចូលរួមចំនួនសរុប១៥០នាក់(ស្រ្តីចំនួន ៤៤នាក់)។

លើសពីនេះទៅទៀតបានចុះត្រួតពិនិត្យបច្ចេកទេសការស្នើសុំបង្កើតសត្តឃាតដ្ឋានចំនួន១៣កន្លែង(អនុលោមតាមអនុក្រឹត្យលេខ១០៨)និងបន្តសុពលភាពសត្តឃាដ្ឋានចំនួន១៣កន្លែង(អនុលោមតាមអនុក្រឹត្យលេខ១០៨ចំនួន០៦ និងអនុក្រឹត្យ១០៨និងវិនិយោគចំនួន០៧)ព្រមទាំងបានចុះជ្រើសរើសសត្តឃាតដ្ឋានគំរូដើម្បី បំពាក់ឧបករណ៍ពិឃាតសត្វតាមស្តង់ដារបច្ចេកទេស និងមានលក្ខខណ្ឌអនាម័យល្អចំនួន០៣កន្លែង រួមមានខេត្តសៀមរាបចំនួន០២កន្លែងនិងខេត្តបន្ទាយមានជ័យ ចំនួន០១ កន្លែង។

គិតមកដល់ដំណាច់ឆ្នាំ២០២១នេះសត្តឃាតដ្ឋាននៅទូទាំងប្រទេសមានចំនួន២៣៦កន្លែងក្នុងនោះមានសត្តឃាតដ្ឋានអនុលោមតាមអនុក្រឹត្យ ១០៨ មានចំនួន១២៣កន្លែង សត្តឃាតដ្ឋានអនុលោមតាមអនុក្រឹត្យ១០៨និងវិនិយោគចំនួន៦៣កន្លែង និងសត្តឃាតដ្ឋានវិនិយោគចំនួន៥០កន្លែងក្នុងនោះមានសត្ត ឃាតដ្ឋានពិឃាតបក្សីទំនើបនៅខេត្តកណ្តាលចំនួន០១កន្លែង និងសត្តឃាតដ្ឋានពិឃាតគោទំនើបនៅខេត្តតាកែវចំនួន០១កន្លែង។

ក្នុងឆ្នាំ២០២១នេះផលនេសាទនិងវារីវប្បកម្មអនុវត្តបានចំនួន៨៥៦.៤០០តោន ថយចុះជាងឆ្នាំមុនចំនួន៧៩.៩០០តោន(ស្មើនឹង៨,៥៣%)ក្នុងនោះ៖ផលនេសាទ ទឹក សាបចំនួន៣៨៣.០៥០តោនថយចុះ៣០.១៥០តោន(ស្មើនឹង៧,៣%)។ផលនេសាទសមុទ្រចំនួន១២៥.០០០តោន កើនឡើង២.៣០០តោន(ស្មើនឹង១,៨៧ % )។

ផលវារីវប្បកម្មចំនួន៣៤៨.៣៥០តោន ថយចុះ៥២.០៥០តោន (ស្មើនឹង១៣%)។ ទន្ទឹមនឹងនេះ ផលវារីវប្បកម្មដ៏ទៃទៀត រួមមាន ការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន៣២៤.១០៦.០០០ក្បាល ស្មើ១២០,០៤% នៃផែនការ២៧០.០០០ ០០០ក្បាល ប្រៀបធៀបរយៈពេលដូចគ្នាកើនឡើង៨៩.១០៦.០០០ក្បាល ការចិញ្ចឹមក្រពើអនុវត្តបានចំនួន២៩២.១០០ក្បាល ស្មើ៨៨,៥២% នៃផែនការ៣៣០.០០០ក្បាល ប្រៀបធៀបរយៈពេលដូចគ្នាថយចុះ២១.០០០ក្បាល។

ក្រៅពីនេះក្រសួងបានបង្កើតបណ្តុំវារីវប្បករចំនួន៣២៦កន្លែង មានសមាជិកចំនួន១១ ០០០នាក់បានផ្តល់វិញ្ញា បនបត្របញ្ជាក់ការអនុវត្តវារីវប្បកម្មល្អដល់ម្ចាស់កសិដ្ឋានចំនួន៥កន្លែង និងបានបង្កើតស្រះជម្រកត្រីសហគមន៍ចំនួន៩១៥កន្លែង។

ចំពោះការងារបច្ចេកវិទ្យាកែ ច្នៃ និងគុណភាព ក្នុងឆ្នាំ២០២១នេះ ក្រសួងបានសហការជាមួយអង្គការ UNIDO រៀបចំនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវនិងវិស័យឯកជន លើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃ ដោយបង្កើតនូវវេទិការបច្ចេកវិទ្យាអាហារ

និងសិក្សាលើក្របខ័ណ្ឌច្បាប់និងបទបញ្ញតិពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងសុវត្ថិ ភាព អាហារសម្រាប់ផល ផលិតផលជលផល សិក្សាស្រាវជ្រាវវាយតម្លៃបន្ទាន់លើផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសកម្មភាពកែច្នៃនិងពាណិជ្ជកម្មសម្រាប់ផល ផលិតផលជលផល និងឱកាសនវានុវត្តន៍ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ការអភិរក្សធនធានជលផលគិតមកដល់ឆ្នាំ២០២១នេះ កន្លែងអភិរក្សជលផលសរុបទាំងអស់មានចំនួន៦៨២កន្លែងបានបោះបង្គោលបេតុងព្រំប្រទល់កន្លែងអភិរក្ស ជលផលចំនួន១៨៥បង្គោល បង្គោលឈើចំនួន ២ ៧៥០បង្គោល សាងសង់ស្នាក់ការល្បាតចំនួន៤ខ្នងសម្រាប់ការពារកន្លែងអភិរក្សជលផលទម្លាក់ប្រអប់បេតុង ចំនួន២៥០ប្រអប់នៅខេត្តតំបន់ឆ្នេរ ដាំព្រៃលិចទឹកទំហំ១៥០ហិកតា

និងបានការពារអភិរក្សផ្កាថ្មនិងស្មៅសមុទ្រចំនួន៧ ០០០ហិកតា នៅតាមតំបន់ឆ្នេរ និងកោះ។ ចំពោះសហគមន៍នេសាទនៅទូទាំងប្រទេសមានចំនួនសរុប៥១៦ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន៤១ ដែលមាន

សមាជិកសរុបចំនួន៣៣២,១៦៨នាក់(ស្រ្តីប្រមាណ៣៥%)ត្រូវជា១៤៧ ៥១៨គ្រួសារ។បានដាក់ស្លាកសញ្ញាកន្លែងអភិរក្សសហគមន៍ចំនួន១១០ស្លាក ទម្លាក់ប្រអប់ បេតុងចំនួន១៥០ប្រអប់ បោះបង្គោលការពារស្មៅសមុទ្រក្នុងកន្លែងសហគមន៍ចំនួន២០០ដើម ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសហគមន៍នេសាទចំនួន

១០៩វគ្គ។បច្ចុប្បន្នសហគមន៍នេសាទចំនួន១៥០សហគមន៍ទទួលបាននូវការគាំទ្រពីរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ដោយក្នុងមួយសហគមន៍ទទួលបាន៤លានរៀល សម្រាប់អនុវត្តផែនការសកម្មភាពរបស់ខ្លួន ទាំងក្នុងការកសាងសមត្ថភាពរៀបចំធ្វើផែនការការពារធនធានជលផលនៅក្នុងកន្លែងនេសាទសហគមន៍និងការបង្កើន នូវមុខរបរចិញ្ចឹមជីវិតដល់សមាជិកសហគមន៍នេសាទ ។

ចំពោះការងារកិច្ចការជលផល ក្រសួងបានបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកសរុបបានចំនួន១,០២១ដើមក្នុងនោះបង្គោលចំនួន១៣៦ដើមបានបោះនៅ ខេត្ត ជុំវិញបឹងទន្លេសាបក្នុងឆ្នាំ២០២១។

បានចុះផ្សព្វផ្សាយប្រកាសស្តីពីប្រភេទឧបករណ៍នេសាទគ្រួសារលិខិតបទដ្ឋានពាក់ព័ន្ធនឹងការនេសាទក្នុងដែននេសាទសមុទ្រ ផ្សាព្វផ្សាយពីសារៈសំខាន់ព្រៃលិចទឹកនិងរៀបចំផែនទីព្រៃលិចទឹកដល់អាជ្ញាធរមូលដ្ឋាន។

ដោយឡែកការងារបង្រ្កាបបទល្មើសជលផលក្នុងឆ្នាំ២០២១នេះសំណុំរឿង នៃបទល្មើសជលផលសរុបចំនួន៣.២៣១ ករណី (សមុទ្រ២៨០ករណី) ប្រៀបធៀបឆ្នាំមុនកើនឡើងចំនួន៦៩ករណីក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ២.៩៦២ករណីពិន័យអន្តរការណ៍ចំនួន៧៩ករណីបញ្ជូនទៅតុលាការចំនួន១៩០ករណី ប្រាក់ពិន័យនិងលក់វត្ថុតាងចំនួន២៣៣.៤៣២.៥០០រៀល។

គិតត្រឹមឆ្នាំ២០២១ ក្រសួងបានបង្កើតសហគមន៍ព្រៃឈើ សរុបចំនួន ៦៤៣សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដី ៥២២ ២៧៣ ហ.ត ក្នុងនោះ ៥៣៦សហគមន៍ លើផ្ទៃដី ៤៤៩ ៤៧៥ហ.ត ត្រូវបានបានចេញប្រកាសក្រសួង

បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ៤៤៩សហគមន៍ លើផ្ទៃដី ៣៧២ ១៧៥ហ.តនិងបានអនុ ម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំ ៧២ ៦២០ហ.ត។

ជាមួយគ្នានេះ ការអនុវត្តប្រព័ន្ធកសិ-រុក្ខកម្មនៃគម្រោងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅសហគមន៍ ព្រៃឈើចំនួន ៨ លើផ្ទៃដីសរុបទំហំ ១៦ហ.ត។

ដោយ ឡែកចំពោះគម្របព្រៃឈើ តាមការវាយតម្លៃគម្របព្រៃឈើឆ្នាំ២០១៨ មានផ្ទៃដីគម្របព្រៃឈើ ៨ ៥២៩ ៣៧២ហិកតា ស្មើនឹង ៤៦,៩៧% និងបានពង្រឹងសមត្ថ ភាពមន្ដ្រីលើជំនាញបច្ចេកទេស Google earth engine , GPS, Avenza តាមបណ្ដាផ្នែករដ្ឋបាលព្រៃឈើនីមួយៗ។

ចំពោះការងារដាំឈើ បានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូតិ៍បង្ហាញកសិ-រុក្ខកម្មចំនួន ៨២២ហិកតា និងដាំឈើជាចម្ការថ្មី លើផ្ទៃដីសរុបទំហំ ៧៥៩៩ហិក តា ក្នុងនោះដោយរដ្ឋលើផ្ទៃដីទំហំ ១៤០ហិកតា

និងវិស័យឯកជន ក្រុមហ៊ុនដៃគូសហការ និងលក្ខណៈគ្រួសារលើផ្ទៃដីទំហំ ៧ ៤៥៩ហិកតានិងបានបណ្តុះកូនឈើ ចំនួន ៥៧២ ៥២៩ដើម និងចែកចាយកូនឈើដល់ប្រជាពលរដ្ឋដាំអាស្រ័យផលចំនួន ៣៧៣ ៧៤៦ដើម ជីកប្រឡាយការពារចម្ការឈើគ្រញូងប្រវែង ៨ ០០០ម៉ែត្រ

បានបង្កើតស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើសែនមនោរម្យ លើផ្ទៃដីទំហំ ១០០,២៦ហិកតាបានចុះពិនិត្យនិងចេញវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីព្រៃឯកជនលើ ផ្ទៃដីទំហំ ៣៥៨,៩២ហិកតា បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុលើផ្ទៃដីទំហំ ២៦៦ ០៤៣ម៉ែត្រការ៉េ

នៃស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើសំបួរមាស ខេត្តបាត់ដំបង ព្រមទាំងបានបញ្ចប់នីតិវិធី និងត្រៀមទទួលប័ណ្ណសម្គាល់កាន់កាប់អចនវត្ថុលើផ្ទៃដីទំហំ ៤ ១៤២,៧៨ហិកតានៃចម្ការឈើដាំស្ថិតនៅស្ថានីយដាំឈើ ម្សៅក្រដាសហ៊ុន សែន ។

ដោយឡែកការពង្រឹងការអនុវត្ដច្បាប់ស្ដីពីព្រៃឈើ ក្រសួងបានចងក្រងសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ

និងកាប់រានដីព្រៃឈើចំនួន ៨១១ករណី ក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើត្រូវពិន័យអន្ដរការណ៍ចំនួន ៣២០ករណី និងសុំណុំរឿងបទល្មើសព្រៃឈើដែលត្រូវបញ្ជូនទៅតុលាការចំនួន៤៩១ ករណី៕

ដកស្រង់ពី៖ រស្មីកម្ពុជា