Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាកបាទក្រហមកម្ពុជាប្រគល់ថវិកា២០លានរៀលជូនអង្គការសង្គ្រោះជនអស់សង្ឃឹម និង៣០លានរៀលជូនអង្គការអាហ្វេស៊ីបកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកាដល់អង្គការចំនួន២ (ការប្រគល់លើកទី១២) ក្នុងនោះជូនអង្គការសង្គ្រោះជនអស់សង្ឃឹមនូវថវិកាចំនួន២០លានរៀល តាមរយៈលោកស្រី ម៉ារី អិន្ស ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម និងជូនអង្គការអាហ្វេស៊ីបកម្ពុជានូវថវិកាចំនួន៣០លានរៀល តាមរយៈលោក សៅ ឈឿន សហនាយកកម្មវិធីនៃអង្គការអាហ្វេស៊ីបកម្ពុជា។

ការប្រគល់-ទទួលថវិកាជូនអង្គការខាងលើនេះបានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយប្រតិភូអង្គការសង្គ្រោះជនអស់សង្ឃឹម លោកស្រីអគ្គលេខាធិការ ពុំ ចន្ទីនី បានពាំនាំការសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី ម៉ារី អិន្ស មានសុខភាពល្អ មានកម្លាំងមាំមួន ដើម្បីបន្តដឹកនាំនិងជាម្លប់ដ៏កក់ក្តៅដល់កូនៗចៅៗ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ និងចាស់ជរាឥតទីពឹង។

លោកស្រី ម៉ារី អិន បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខបុគ្គលិក និងសមាជិកក្នុងអង្គការគ្រប់ពេលវេលា ហើយថវិកានេះសម្រាប់ឱ្យអង្គការមានលទ្ធភាពផ្គត់ផ្គង់អាហារ និងសម្លៀកបំពាក់គ្រប់គ្រាន់ដល់ក្មេងៗក្នុងអង្គការ។

រីឯក្នុងជំនួបជាមួយប្រតិភូអង្គការអាហ្វេស៊ីបកម្ពុជា លោកស្រីអគ្គលេខាធិការបានពាំនាំការសាកសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជូនចំពោះស្ថាបនិក ថ្នាក់ដឹកនាំ សមាជិក បុគ្គលិកនៃអង្គការអាហ្វេស៊ីបកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សា ផ្តល់ចំណេះវិជ្ជាដល់កុមារី និងយុវនារី រងគ្រោះដោយការរំលោភបំពាន និងអំពើហិង្សាផ្សេងៗ ដើម្បីពួកគេមានអនាគតល្អ។

លោក សៅ ឈឿន ក៏បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ដែលជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខរបស់ស្ថាបនិក ថ្នាក់ដឹកនាំ សមាជិក បុគ្គលិកនៃអង្គការអាហ្វេស៊ីបកម្ពុជាគ្រប់ពេលវេលា៕

ដកស្រង់ពី៖ Fresh News