Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ណែនាំ​មន្ត្រីក្រោមឱវាទ​លើកកម្ពស់​កិច្ចការ​ហា​ឡា​ល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​

  • បោះពុម្ព

ភ្នំពេញៈ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត គ.ត.ផ.ហ.ក។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.ត.ផ.ហ.ក លោក លោកស្រី ជាអនុប្រធាន សមាជិក

និងមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។

នៅក្នុងអង្គប្រជុំនេះ លោក ប៉ាន សូរស័ក្តិ បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការបន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន រួមមាន៖

បន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា, ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា,

រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា, រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមឯកទេសផលិតផលហាឡាល,

លើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្តច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការហាឡាល។

លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា កិច្ចការហាឡាល គឺជាប្រធានបទដ៏សំខាន់ដែលរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល

មិនត្រឹមតែមានតម្រូវការខ្ពស់សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។

ក្នុងឱកាសនោះ លោកបានថ្លែងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គ.ត.ផ.ហ.ក. ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការបន្តជំរុញឱ្យកិច្ចការនេះមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមានការបញ្ចូលបន្ថែមទៀត នូវសមាជិកសមាជិការដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការហាឡាលនេះផងដែរ។

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ២២១ ពាក្យស្នើសុំបានចេញវិញ្ញាបនបត្រចំនួន ១៩៦ វិញ្ញាបនបត្រមាន១០០ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន ៦១៩មុខទំនិញ។

លោកឲ្យដឹងទៀតថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានធ្វើការអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាករទាំងអស់

ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា សូមទាក់ទងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅរៀងរាល់ម៉ោងធ្វើការ៕

ដកស្រង់ពី៖ រស្មីកម្ពុជា