Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរាជរដ្ឋាភិបាលស្នើឲ្យក្រុមហ៊ុន​Huaweiនាំយកបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជាដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពព័ត៌មាន

  • បោះពុម្ព

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុន Huaweiបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងនាំមកកម្ពុជានូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពព័ត៌មានផងនិងមានការប្រកួតប្រជែងលើពិភពលោកផង។

នេះបើយោង តាមការឲ្យដឹងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឡើងបែបនេះទៅកាន់លោក Li Baifeng អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនHuawei និង ជាប្រធានក្រុមការងារ Huawei ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកក្នុងឱកាសអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនពរ លោក Li Baifeng ដែលកន្លងមកបានផ្ដល់ជូននូវបរិក្ខាពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩,ហើយពេល នេះបានជូននូវគ្រឿងបរិក្ខាសម្រាប់ការតភ្ជាប់កិច្ចប្រជុំតាមតេឡេខុនហ្វឺរិនផងនិងតាមកុំព្យូទ័រផងដល់សម្តេចនាពេលនេះ ។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យលោក Li Baifeng បន្តធ្វើការជាមួយនឹងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍និងជួយបណ្តុះបណ្តា លធនធានមនុស្សនិងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពព័ត៌មានផងនិងមានការប្រកួតប្រជែងលើពិភពលោកផង ។

បើតាមលោក អ៊ាង សុផល្លែត នៅក្នុងជំនួបនោះលោក Li Baifeng បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានគាំទ្រក្រុមហ៊ុនរបស់លោកក្នុងរយៈពេល ជាង ២៣ ឆ្នាំកន្លងមក និង ផ្ដល់នូវការទុកចិត្តដល់ក្រុមហ៊ុនអនុញ្ញាតឲ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍវិស័យបច្ចេកវិទ្យា,វិស័យសុខាភិបាល និង ការប្រយុទ្ធប្រឆាំងកូវីដ១៩ និងវិស័យដទៃទៀតនៅកម្ពុជា ។

លោក Li Baifeng បានមានប្រសាសន៍ថាវិស័យឌីជីថលនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង,នៅកម្ពុជាមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាស្ទើរគ្រប់វិស័យក្នុងន័យ

នេះលោកគោរពសុំអនុសាសន៍និងការគាំទ្រពីសម្ដេចដើម្បីឲ្យក្រុមហ៊ុនអាចចូលរួមអភិវឌ្ឍវិស័យព័ត៌មានវិទ្យានៅកម្ពុជាតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស,

ការនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជានឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យានិងតភ្ជា ប់រវាងប្រជាជននិងប្រជាជនប្រកបដោយសុវត្ថិភាពនិងអធិបតេយ្យភាព ។

នៅក្នុងឱកាសនោះដែរលោក Li Baifeng ផ្តល់ជូនសម្ដេចតេជោហ៊ុន សែននៅនូវគ្រឿងបរិក្ខានិងកុំព្យូទ័រ។គ្រឿងបរិក្ខារទាំងនោះរួមមាន(Idea Hub (Big sreen VC equipment)ចំនួន១០០គ្រឿង និង Desktop Computers ចំនួន ៥០០ គ្រឿង ៕

ដកសញរង់ពីៈ រស្មីកម្ពុជា