Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍

  • បោះពុម្ព

(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា និងដកបទពិសោធន៍ការងារក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលដឹកនាំការងារអធិការដ្ឋាននគរបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ។

លោកឧត្តមសេនីយ៍ត្រី សរ សំណាង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត នៅក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានពិភាក្សា

និងដកបទពិសោធន៍នេះ បានផ្ដោតសំខាន់លើការងារអន្តោប្រវេសន៍, ការងារសេនាធិការ, ការងារល្បាតពួនស្ទាក់ បង្ក្រាបទប់ស្កាត់បទល្មើសនានា, ការងារបង្ក្រាបបទល្មើសគ្រឿងញៀន, ការងារសណ្តាប់ធ្នាប់សាធារណៈ,

ការងារសន្តិសុខ, ការងារបម្រើសេវាសាធារណៈ ជាពិសេសការងារចុះជំរុញផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណ ប័ណ្ណ ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី សរ សំណាង និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ក៏បានប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ជូនមន្រី្តនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌ ដែលបានយកចិត្តទុកដាក់

និងខិតខំប្រឹងប្រែងបំពេញការងារបានល្អ ដល់អស់លោក-លោកស្រី អធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

ដកស្រង់ពី៖ Fresh News