Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ភោធមជ្ឈមណ្ឌលព្យបាល ត្រចៀក ច្រមុះ បំពង់ កតម្លៃ ៨ លានដុល្លារនៃមន្ទីរពេទ្យព្រះអង្គឌួង

  • បោះពុម្ព

ភ្នំពេញ៖អគារមជ្ឈ មណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង ដែលសាងសង់ឡើងអស់ទឹកប្រាក់ប្រមាណ ៨លានដុល្លារដែលជាជំនួយរបស់រដ្ឋា ភិបាលសាធា រណរដ្ឋកូរ៉េត្រូវបានសម្ភោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ២៨ ខែ មីនា នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងលោក បណ្ឌិត ផាក ហ៊ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ។

អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់កដែលមានកម្ពស់៥ ជាន់នៅមន្ទីរ ពេទ្យព្រះអង្គឌួងបានចាប់ ផ្តើមសាង សង់នៅខែមីនាឆ្នាំ ២០២០និងបានគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ តែដោយ សារការរាតត្បាតនៃជំងឺកូវីដ១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។

អគារនេះចំណាយថវិកាសរុបប្រមាណ ៨ លានដុល្លារអាមេរិកដែលជាជំនួយរបស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដោយនឹងត្រូវបានបំពាក់សម្ភារទំនើបបំផុតនិងចាំបាច់នា នាដើម្បីពិនិត្យព្យាបាលនិងវះកាត់ធ្វើយ៉ាង ណាបង្កើនគុណភាពសេវាកម្មក្នុងមន្ទីពេទ្យព្រះអង្គឌួងឱ្យល្អប្រសើរមួយកម្រិតទៀត។

អគារមានកម្ពស់ប្រាំជាន់បំពាក់ដោយឧបក រណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យការព្យាបាលនិងការវះកាត់ត្រូវបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យព្រះ អង្គឌួងដើម្បី ជួយកែលម្អសេវាវេជ្ជសា ស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។

អគារជំងឺត្រចៀក ច្រមុះ បំពង់កថ្មីនេះមានទំហំសរុប៤,១៧៧.៩៤ម៉ែត្រកា រ៉េមានគ្រែសរុបចំនួន១២៨គ្រែរួមមាន៖ផ្នែកពិនិត្យពិគ្រោះ ជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និង បន្ទប់សង្គ្រោះបន្ទាន់ ។

ក្រៅពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេសនិងបុគ្គលិក ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលក្នុងសេវា កម្មនិងការផ្ទេរចំណេះដឹងកម្រិតខ្ពស់និងការចែករំលែកបទពិសោធន៍ពីវេជ្ជ បណ្ឌិតកូរ៉េផងដែរ។

គួររំលឹកជូនថាអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាង សង់ឡើងបន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។អគារចក្ខុរោគត្រូវបានស ម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០១៥ ។

អគារនេះត្រូវបានសាងសង់ឡើងក្រោមជំនួយឥត សំណងពី KOICA ដោយចំណា យទឹកប្រាក់ចំនួន ៥.៥លានដុល្លារសហ រដ្ឋអាមេរិក។ អគារនេះមាន៧៥បន្ទប់រួមទាំងបន្ទប់ពិនិត្យអ្នកជំងឺក្រៅបន្ទប់អ្នកជំងឺសម្រា កពេទ្យនិងបន្ទប់វះកាត់។

អគារចក្ខុរោគបានធ្វើឱ្យប្រសើរឡើនូវសម ត្ថភាពនៃការស្រាវជ្រាវជំងឺភ្នែកនិងសេវាវេជ្ជសាស្រ្តហើយរួមចំណែកដល់អត្រានៃការបង្ការពិការភ្នែកនិងការកែលម្អសេវាថែទាំភ្នែកទូទៅក្នុងប្រទេសកម្ពុជា ។

មុនពេលសាងសង់អគារចក្ខុរោគមិត្តភាពកម្ពុជា -កូរ៉េមន្ទីរពេទ្យព្រះអង្គឌួងមានសមត្ថភាពទទួលអ្នកជំងឺប្រមាណតែ ៣០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បន្ទាប់ពីការសាង សង់អគារនេះគិតត្រឹមឆ្នាំ២០២១មន្ទីរពេទ្យមានសមត្ថភាពទទួលអ្នកជំងឺបានចន្លោះ ១,០០០នាក់រហូតដល់មួយ១,៥០០ នាក់ក្នុងមួយថ្ងៃ ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រ ទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។

នៅកម្ពុជាKOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រ ទេស(CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការយុទ្ធសា ស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយរួមប ញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល ។

សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួម មាន៖អភិវឌ្ឍន៍ជនបទសុខាភិ បាលអប់ រំនិងហេដ្ឋារចនាសម្ព័ន្ធ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា