Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហាញ​យុទ្ធសាស្ត្រ​បា.ញ់​យន្តហោះ​មិច​ប្រើ​សំណាញ់​មេឃ​កម្ទេច​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបង្ហាញពីយុទ្ធសាស្ត្របា.ញ់ទម្លាក់យន្តហោះមិច ដោយប្រើប្រាស់សំណាញ់មេឃតែម្តង ។

សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈ មណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែ មីនានេះថា កាលពីព្រឹត្តិការណ៍ព្រំដែនកម្ពុជា-ថៃ សម្តេចបានដាក់បទបញ្ជាឲ្យនៅស្ងៀមស្ងាត់ពីព្រោះថា អ្នកប្រើយន្តហោះ ដើម្បីទំលាក់គ្រាប់វាខ្ពស់មិនអាចធ្វើអ្វីបានទេ ។

សម្តេចបញ្ជាក់ថា ៖«យន្តហោះនៅខ្ពស់វាមិនធ្វើអ្វីកើតទេ តែដល់ពេលវាចុះទាបនោះវាត្រូវរបស់យើងហើយ គឺយើងបា.ញ់ពីក្រោយទៅទាំងអស់រាប់លានគ្រាប់ចេញទៅតែម្តង រឿងឯងមិនត្រូវអញ់សុខចិត្តចំណាយ១លានគ្រាប់ចោលទាំងចូលធំ ទៅទាំងអស់ ។

ឲ្យតែចុះនឹងមកហើយ គឺជាពេលវេលាដែលយើងដាក់សំណាញ់មេឃឡើងទៅ ។ អាហ្នឹងយុទ្ធសាស្ត្រសង្គ្រាមរបស់ហ៊ុន សែន ក្នុងការការពារដែនអាកាស! ទៅទាំងធន់តូចធន់ធំ ទាំងអារត់បណ្តេញយន្តហោះទៅទាំងអាកាំជ្រួច យើងលេងអីញ្ចឹងវិញ!

កុំយកយន្តហោះឡើងទៅបា.ញ់គ្នាលើអាកាស តែនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រសង្គ្រាមប៉ុណ្ណឹងទេ»។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន សម្តេចតេជោ លើកឡើងទៀតថា សម្រាប់សម្តេចយល់ឃើញថា មិនមែនជាងាយស្រួលនោះទេ ដែលរុស្សីវៃចូលអ៊ុយក្រែនទៅយកក្រុងគៀវបាន ភ្លាមៗនោះទេ ដែលអាលូវជាង១ខែហើយវៃយកមិនបានទេ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«ខ្ញុំមិនជឿថា វៃយកបានទេ ហើយខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋបាលអ៊ុយក្រែនបានទេ បើទោះបីជាវៃចូលយកក្រុងគៀវក៏ដោយ ក៏មិនអាចរំលាយរដ្ឋបាលអ៊ុយក្រែន និងប្រជាជាតិអ៊ុយក្រែនបានដែរ»។

ចំណុចនេះ សម្តេចលើកឡើងថា បើសិនរុស្សីវាយយកក្រុងគៀវបានហើយ ឬស្លា.ប់នាយករដ្ឋមន្ត្រីអាចនឹងអស់មនុស្សជាង៤០លាននាក់ ហើយមកដល់ពេលនេះកងទ័ពអ៊ុយ ក្រែន ដែលជាកងកម្លាំងស្រួចសកម្មប្រមាណជាង២០ម៉ឺននាក់ មិនទាន់មានកម្លាំងណាមួយបែបបាក់នោះទេ ដោយមិនទាន់គិតកម្លាំងបម្រុង និងមិនទាន់គិតពីការបំពាក់អាវុធបន្ថែមនោះទេ ។

សម្តេចថា កងទ័ពរុស្សីវៃចេញពីទល់ដែន គឺមានភាពលឿន ប៉ុន្តែនៅពេលកងទ័ពរុស្ស៊ីកាន់តែលាតសន្ធឹងកាន់តែវែងកំលាំងកាន់តែស្ទើង ដែលពេលនេះហើយជាឱកាសកងទ័ពអ៊ុយក្រែនវៃកាត់ជាកង់ៗតែម្តង ។

ព្រោះអ៊ុយក្រែនក៏មានអាវុធប្រឆាំងរថក្រោះមានកាំំភ្លើងដូចគ្នា ។

យ៉ាងណាក្តី សម្តេចបានបង្ហាះជំហរថា ជម្រើសចុងក្រោយរបស់រុស្ស៊ី និងអ៊ុយក្រែន គឺការឈប់បា.ញ់ និងមានកិច្ចព្រមព្រៀងមួយដែលភាគីទាំងពីរអាចទទួលយកបានដោយមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបាននោះទេ ។

សម្តេចថា ៖«ខ្ញុំមានជំនឿបែបនេះ ហើយខ្ញុំនៅរក្សាជំហរទោះបីជាមានសេចក្តីស ម្រេចប៉ុន្មានទៀតខ្ញុំនៅតែឈរខាងអ៊ុយក្រែន សាមគ្គីជាមួយប្រជាជនអ៊ុយក្រែនដើម្បីប្រឆាំងនឹងការឈ្លានពានមិនថា ការពារឈ្លានពានចេញពីរុស្សី ការឈ្លានពានមកពីណាទៀតក៏នៅប្រឆាំងដូចគ្នានេះជាជំហរគោលការណ៍» ។

ជាមួយគ្នានោះដែរ សម្តេចក៏បានអះអាងថា រុស្សីនឹងយល់ចំពោះការបញ្ជាក់របស់សម្តេចដោយសារកម្ពុជាធ្លាប់ឆ្លងកាត់ដោយគេឈ្លានពាន ដូច្នេះកម្ពុជាត្រូវតែថ្កោលទោសអ្នកដែលឈ្លានពានគេ ។

ជាការពិតហើយ កម្ពុជាក៏ត្រូវអាព្យាក្រឹត្យដែរពីព្រោះវា ជាជម្លោះធម្មតា ។

ឧទាហរណ៍ជម្លោះរវាងឥណ្ឌា និងប៉ាហ្គីស្តង់ទៅលើតំបន់កាសស្មៀ កម្ពុជាស្ថិតក្នុងសភាពការស្ងប់ស្ងាត់ដោយមិនដឹងថា អ្នកវាយអ្នកណាទេ និងបញ្ហាព្រំដែនឥណ្ឌា ចិន ជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព