Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋកុំបារម្ភរឿងផលប៉ះពាល់របស់វ៉ាក់សាំងកូវីដ១៩ និងចាត់ទុកការឃោសនាអកុសល ជារឿងអត់ប្រយោជន៍

  • បោះពុម្ព

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគិតគូរយ៉ាងខ្ពស់បំផុតពីសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការស្រោចវ៉ាក់សាំងនោះ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអារម្មណ៍នឹងនរ និងកុំព្រួយបារម្ភអំពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការឃោសនាអកុសលអំពីផលប៉ះពាល់រឿងវ៉ាក់សាំងនៅពេលចាក់ចូលក្នុងខ្លួនមនុស្ស ដែលសម្ដេចបានចាត់ទុកថា ការឃោសនាអកុសលនេះ គឺជារឿងឥតប្រយោជន៍

ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងកូវីដ១៩ដូចកម្ពុជានេះ រាប់ពាន់លាននាក់ទៅហើយ ហើយសម្ដេចក៏មិននឹកស្មានថា មានមនុស្សមកនិយាយរឿងអកុសលបែបនេះដែរ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការលើកឡើងណាមួយទាក់ទងនឹងឃោសនាអកុសលវាជារឿងឥតប្រយោជន៍ ខ្លះថាការចាក់វ៉ាក់សាំងនឹងបង្កើតជំងឺនៅថ្ងៃក្រោយ។

ខ្ញុំមិននឹកស្មានថា មានមនុស្សប្រទេសដែលនិយាយបែបនេះ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងរាប់ពាន់លាននាក់»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន មិនមែនតែប្រជាជនកម្ពុជាជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ពោលមានទូទាំងពិភពលោកដែលបានចាក់វ៉ាក់សាំង។ សម្ដេចបន្ដទៀតថា នេះមិនមែនជារឿងថ្មីនោះទេ ពោលយើងធ្លាប់ទទួលការបំភ័យរឿងចាក់វ៉ាក់សាំងនេះ តាំងពីដើមមកម្ល៉េះ ពោលតាំងពីកម្ពុជាផ្ដើមដំណើរការចាក់ដូសទី១មកម្ល៉េះ។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានស្នើដល់ប្រជាពលរដ្ឋកុំមានការភិតភ័យ ហើយទទួលយកនូវវិធានការការពារ ជាមួយការទទួលយកវ៉ាក់សាំង ដែលនៅពេលនេះកម្ពុជា កំពុងជំរុញការចាក់ដូសទី៣ និងទី៤ ដល់ប្រជាពលរដ្ឋ ព្រមជាមួយការចាក់ជូនកុមារអាយុ៣ឆ្នាំ។

ពាក់ព័ន្ធករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩)

និងជាប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) កាលពីពេលថ្មីៗនេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពី ជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ។

លោកស្រី ឱ វណ្ណឌីន បានចាត់ទុកថា ការដែលមានព័ត៌មានប្រឌិតពីជនខិលខូច ដែលបំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គង ធំណាស់ និងជាការបង្ករជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងដល់សង្គមជាតិផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨១០,៣៥៣នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៦៤,០៤៣នាក់

២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៩,៣៥៣នាក់

៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៣,០៩៩នាក់

៤៖ អាយុ៥ឆ្នាំ ៣៧៤,៦៤៥នាក់ ៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ២៩៩,២១៣នាក់៕

ដកស្រង់ពី៖ Fresh News