Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​៖ ជិត​ដល់​ថ្ងៃ​អួតអាង​រឿង​ទឹកដី​កម្ពុជា​ក្រោម កោះត្រល់ ​និង​តម្លៃ​សាំង​ឡើង​ហើយ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់រដូវអួតអាងរបស់គណបក្សនយោបាយ ជិតនឹងមកដល់ ក្នុងនោះប្រធានបទលើកឡើងមានបញ្ហាទឹកដីកម្ពុជាក្រោម កោះត្រល់ និងថ្លៃសាំងជាដើម ។

ការលើកឡើងរបស់សម្តេចេតេជោ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ជិតមកដល់ នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនានេះ បានលើកឡើងថា មានអ្នកខ្លះចូលខំមិនឲ្យសម្តេចលើកទ័ព ដើម្បីយកកម្ពុជាក្រោមមកវិញ តែសម្តេចថា សុំទៅវៃខ្លួនឯងទៅ ។

ពីព្រោះថា ទឹកដីកម្ពុជាក្រោម បានបាត់តាំងពីសម័យណាមកហើយ មកឲ្យហ៊ុនសែនទៅវៃយក ។

សម្តេចបញ្ជាក់ថា ៖«បើហ៊ុន សែន ទៅវៃ តើអ្នកណាស្នេហាជាតិជាងព្រះករុណាព្រះបិតាព្រះបរមរតនកោដ្ឋទៀត ។

ម៉េចមិនព្រះអង្គយកកម្ពុជានៅពេលព្រះអង្គកាន់អំណាច ចាំទុកឲ្យហ៊ុន សែនកើតក្រោយវិញ?

ខ្ញុំចោលសំណួរបែបនេះវិញ? ម៉េចបានជាព្រះបិតាវៃយកទឹកដីកម្ពុជាពេលព្រះអង្គរកាន់អំណាចក្នុងចន្លោះឆ្នាំ១៩៥៣មក១៩៧០?

ហើយលន់នល់កាន់អំណាចក្នុងចន្លោះ ឆ្នាំ១០៧០ដល់១៩៧៥ ចាំមកប្រើក្បាលហ៊ុន សែន ?»។

សម្តេចបានលើកឡើងថារឿងទឹកដីកម្ពុជាក្រោមនេះបានកើតឡើងតាំងពីសម្តេចមិនទាន់កើតផង មកដាក់ទោសហ៊ុន សែនដែរ ។

រឿងកោះត្រល់ កម្ពុជាក្រោម កូរសាំងស៊ីល មកបន្ទោសហ៊ុន សែន គ្រប់រឿង ។

ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា តិចទៀតដល់រដូវបោះឆ្នោតក្រុមប្រឆាំងនឹងយកគោលនយោបាយថា បើនឹងឈ្នះនឹងយកកម្ពុជាក្រោមទៅយកកោះត្រល់ និងដេញថ្លៃសាំងជាដើម ។

សម្តេចបានបញ្ជាក់ថា ៖«តិចទៀតដល់ពេលថា បើកគេឈ្នះ និងយកកម្ពុជាក្រោមយកកោះត្រល់នឹងដេញថ្លៃសាំងចុះមកមួយលីត្រ២ពាន់ ឬ៣ពាន់រៀល ដោយថា រដ្ឋាភិបាលបច្ចុប្បន្នអត់មានសមត្ថភាពដោះស្រាយថ្លៃសាំងទេ» ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា តិចទៀតរដូវអួតអាងមកដល់ហើយ យើងជារាជរដ្ឋាភិបាលមិនអាចនិយាយបានទេ ។

សម្តេចថា នៅលើសកលលោកថ្លៃសាំងបានកំពុងកើនឡើងរួមទាំងប្រទេសអ្នកផលិតផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព