Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្ពស់ជាងអ្នកស្លា.ប់ដោយកូវីដ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត បន្ទាប់ពីឃើញរបាយការណ៍អត្រាចំនួនអ្នកស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅតែច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈអត្រាអ្នកស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែខ្ពស់ជាងអត្រាអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ មីនានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា

«ហើយខ្ញុំក៏នៅតែបន្តអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ ហើយក្នុងនេះអ្វីដែលគួរឲ្យស្ដាយ ម្សិលមិញកម្ពុជាមានអ្នកឆ្លងកូវីដជាង៥០នាក់ ហើយអត់មានអ្នកស្លា.ប់ទេ ប៉ុន្តែមើលតួលេខព្រឹកមិញដែលសម្ដេច ស ខេង ផ្ដល់ឲ្យខ្ញុំយើងមានគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់មនុស្ស ៦នាក់ និងរបួស១៥នាក់» ។

សម្ដេចតេជោលើកឡើងថា សម្ដេចនៅតែសោកស្ដាយនូវអ្វីដែលមិនគួរកើតវានៅតែកើតដែលម្សិលមិញគ្រោះថ្នាក់ចរាចរណ៍កើតមាន ១២ករណី នៅក្នុង៦រាជធានី-ខេត្ត ដូច្នេះថ្ងៃណាក៏ជាថ្ងៃស្លា.ប់ដែលក្នុងមួយថ្ងៃស្លា.ប់ជាមធ្យម៥នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចគូសបញ្ជាក់ថា ៖«ហើយវាបង្កើតបាននូវបញ្ហាធ្ងន់ធ្ងរសម្រាប់បន្ទុកអ្នកដែលនៅរស់ បើសិនអ្នកស្លា.ប់ជាបង្គោលគ្រួសារ អ្នកដែលនៅរស់ គឺជួបការលំបាកដែលនាំទៅដល់ទាញទម្លាក់ចុះនូវស្ថានភាពនៃភាពក្រីក្ររបស់ប្រជាជនរបស់យើង» ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើឡើងថា ថ្ងៃនេះមិនមែនជាថ្ងៃសម្ពោធផ្លូវទេ ថ្ងៃសម្ពោធផ្លូវ គឺត្រូវនិយាយពីគ្រោះថ្នាក់ចរាចរណ៍

ប៉ុន្តែយើងប្រៀបធៀបជាមួយជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅពេញពិភពលោកដែលម្សិលមិញអត់មានអ្នកស្លា.ប់ដោយសារកូវីដ ខណៈគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់៦នាក់ និងរបួស ១៥នាក់ ។សម្ដេចថា ៖« នេះជារឿងដ៏គួរឲ្យសោកស្ដាយដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា ។

វិធានការទាំងឡាយដែលយើងបានដាក់ចេញ សម្រាប់ការពារនូវអាយុជីវិត និងផលប្រយោជន៍ប្រជាជនត្រូវតែបន្តទៅមុខ ដោយមិនអាចធ្វេសប្រហែសបានឡើយ ក្នុងនោះរាប់ទាំងកូវីដ១៩ ដែលត្រូវយកចិត្តទុកដាក់» ៕

ដកស្រង់ពី៖ កោះសន្តិភាព