Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល​មាន​ចក្ខុវិស័យ​ផ្ដល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យបាន​៩០​ម៉ឺន​នាក់ រហូតដល់​ឆ្នាំ​២០៣០

  • បោះពុម្ព

ភ្នំពេញ: រាជរដ្ឋាភិបាលមានផែនការបង្កើតឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបានជិត១លាននាក់នៅឆ្នាំ២០៣០។ឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួងទេសចរណ៍និងសាលាសណ្ឋាគារនិងទេសចរណ៍ប៉ូលឌុយប្រ៊ូលបានបន្តសហការគ្នាដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប។

កិច្ចសហការនិងការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារកាលពីដើមសប្តាហ៍រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ

និងសាលាជាដៃគូក្នុងនោះមានលោកស្រី Eleonore Mueth Dubrule អនុប្រធានក្រុមប្រឹក្សាភិបាលសាលា និងជាអនុប្រធានគណៈកម្មការយុទ្ធសាស្ត្រអង្គការ

បណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា លោក Fabrice Tessier នាយករដ្ឋបាលអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា

និងលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។

លោកស្រី Eleonore Mueth Dubrule បានលើកឡើងថាស្របពេលដែលកម្ពុជាបើកទទួលទេសចរឡើងវិញក៏ដូចជាការបើកសកម្មភាពសេដ្ឋកិច្ច-សង្គម ឡើងវិញនៅទូទាំងប្រទេសនោះអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជាស្នើសុំក្រសួងទេសចរណ៍បន្តកិច្ចសហប្រតិបត្តិការបន្តទៅមុខទៀតលើការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងក្នុងក្របខណ្ឌអាស៊ាននិងក្របខណ្ឌជាតិ។

ឆ្លើយតបនឹងសំណើនេះ លោករដ្ឋមន្ត្រី ថោង ខុន នឹងបន្តកិច្ចសហប្រតិបត្តិការនេះបន្តទៀតក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីធ្វើយ៉ាងណាត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញឱ្យបានល្អប្រសើរប្រកបដោយគុណភាព។

លោករដ្ឋមន្ត្រីបានស្នើឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលតាមរយៈផែនការមេនេះ កម្ពុជាមានចក្ខុវិស័យថា

នៅឆ្នាំ២០៣០ ខេត្តសៀមរាបនឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន៩០ម៉ឺននាក់ ដូច្នេះដើម្បីសម្រេចតាមផែនការនេះគឺត្រូវមានការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់

ដើម្បីឱ្យអ្នកដែលបញ្ចប់ការបណ្ដុះបណ្ដាលហើយចេញទៅធ្វើការមានគុណភាព មានជំនាញត្រឹមត្រូវ។ប្រតិភូអង្គការ

និងដៃគូខាងលើបានលើកឡើងអំពីកម្មវិធីចំនួន២ ដែលលើសពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលកម្មវិធីទី១ គឺសិល្បៈសូន្យរូប ខណៈលោករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីនេះគឺជាការបង្កើននូវភាពទាក់ទាញ

និងបង្កើនការចងចាំរបស់ទេសចរនៅកម្ពុជា ចំណែកកម្មវិធីទី២ គឺកម្មវិធី École campus ជាកម្មវិធីមួយដែលសាលាប៉ូលឌុយប្រ៊ូលបានទទួលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗនៅតំបន់អឺរ៉ុបដែលផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

ការងារបរិស្ថានអេកូទេសចរណ៍និងការងារសិល្បៈហើយសាលាប៉ូលឌុយប្រ៊ូលនឹងក្លាយជាសាលាទី១នៅកម្ពុជាដែលនឹងចូលរួមអនុវត្តតាមស្ដង់ដាបណ្ដុះបណ្ដាលទាំងនោះ។

សូមជម្រាបថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ជាសាលាដៃគូមួយដ៏សំខាន់ចម្បងរបស់ក្រសួងទេសចរណ៍

ដែលទទួលអនុវត្តនូវស្ដង់ដាកម្មវិធីរបស់អាស៊ានដែលបច្ចុប្បន្នមាន៣២ជំនាញដើម្បីធ្វើយ៉ាងណាឱ្យអ្នកដែលទទួលការបណ្ដុះ

បណ្ដាលពីសាលានេះ អាច ធ្វើចល័តភាពការងារនៅក្នុងតំបន់អាស៊ានទៅតាមច្បាប់នៃប្រទេសទទួល ដូច្នេះសាលាប៉ូលឌុយប្រ៊ូលគឺជាដៃគូដ៏សំខាន់របស់អាស៊ានផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា