Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ចូលរួម​សន្និសីទ​ចក្រភព​អង់គ្លេស​-​អាស៊ាន ស្ដីពី​ភាពជា​អ្នកដឹកនាំ​អាស៊ាន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​

  • បោះពុម្ព

ភ្នំពេញ: លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្ដមមន្ត្រីដឹកជញ្ជូនកម្ពុជា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទចក្រភពអង់គ្លេស-អាស៊ានស្ដីពីភាពជាអ្នកដឹកនាំអាស៊ានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព (UK-ASEAN SUSTAINABLE LEADERSHIP IN INFRASTRUCTURE CONFERENCE(ASLIP)) សហការរៀបចំឡើងដោយចក្រភពអង់គ្លេស និងលេខាធិការដ្ឋានអាស៊ាន តាមប្រព័ន្ធវីដេអូពីចម្ងាយ។

សន្និសីទនេះមានការចូលរួមពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។អង្គសន្និសីទបានពិភាក្សាលើការងារសំខាន់ចំនួន៣រួមមាន៖

១) ការបើកដំណើរការកម្មវិធីភាពជាអ្នកដឹកនាំប្រកបដោយចីរភាពអាស៊ានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការចែករំលែកព័ត៌មានលម្អិតអំពី កម្មវិធីសិក្សា ប្រភេទបេក្ខជនល្អ និងដំណើរការជ្រើសរើសក្រុម,

២) ការបង្កើតតម្រូវការ និងបង្កើនការយល់ ដឹងអំពីASLIP

និង ៣) ការសម្របសម្រួលកិច្ចពិភាក្សាស្តីពីកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យ ឯកជននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ព្រមទាំងផ្សារភ្ជាប់ការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងវិស័យឯកជនសំខាន់ៗពីទូទាំងអាស៊ាន និងចក្រភពអង់គ្លេស។

ថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ លោកអគ្គនាយក បានលើកឡើងអំពីចំណុចសំខាន់ៗរួមមាន៖

(១) កិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធ និងភាពជាដៃគូ ជាគន្លឹះក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយចីរភាពនៅក្នុងអាស៊ាន,

(២) ការបន្តស្វែងរកកិច្ចសហប្រតិបត្តិការ និងបង្កើតភាពជាដៃគូរបស់អាស៊ាន ដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព

និង (៣) បទពិសោធន៍ដ៏សម្បូរណ៍បែបរបស់រដ្ឋាភិបាលនិងវិស័យឯកជនរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានអត្ថប្រយោជន៍សម្រាប់អាស៊ាន និងការបន្តការចូលរួមជាមួយវិស័យឯកជនលើការអនុវត្តផលិតភាព ហេដ្ឋារចនាសម្ព័ន្ធល្អបំផុត និងមានសារៈសំខាន់នៅក្នុងដំណាក់កាលបន្ទាប់នៃការអនុវត្ត។

លោកអគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានផ្តល់ការគាំទ្រ និងជំនួយក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព តាមរយៈវគ្គបណ្តុះបណ្តាលកម្មវិធី ASLIP នាពេលខាងមុខ។

សូមជម្រាបជូនថា៖ សន្និសីទនេះបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុង ការបណ្តុះបណ្តាធនធានមនុស្សនៅក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលចំនួន៧ វគ្គដល់បណ្តាប្រទេសអាស៊ាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា