Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស មិនលូកដៃចូលកិច្ចការមីយ៉ាន់ម៉ាទេ ដោយសារខុសទៅនឹងធម្មនុញ្ញអាស៊ាន និងលក្ខខន្តិកៈរបស់ខ្លួន

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) អាណត្តិថ្មីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំជាលើកដំបូង តាមរយៈប្រព័ន្ធវីដេអូ Conference បន្ទាប់ពីបានក្លាយជាអ្នកតំណាង AICHR ជាផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះនឹងមានរយៈពេល៣ថ្ងៃ។

លោក ស្រៀង ចិន្ដា សមាជិកគណៈកម្មាធិកាសិទ្ធិមនុស្សកម្ពុជា និងជាជំនួយការ AICHR បានឱ្យដឹងនៅក្រោយពេលប្រជុំថា ក្នុងកិច្ចប្រជុំដែលកម្ពុជាធ្វើជាប្រធាននេះ

ក៏មានតំណាងប្រទេសមួយបានលើកឡើងនូវពីចំណាប់អារម្មណ៍លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ហើយក្នុងនោះគ្រាន់ជាការសំដែងនូវចំណាប់អារម្មណ៍ ឬកង្វល់ខ្លះៗ ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាប៉ុណ្ណោះ។

សមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ថា៖ «មានតំណាងប្រទេសមួយលើកពីចំណាប់អារម្មណ៍របស់គាត់លើបញ្ហាមីយ៉ាន់ម៉ានេះដែរ ក្នុងនោះគ្រាន់ជាការសំដែងនូវចំណាប់អារម្មណ៍ ឬកង្វល់ខ្លះៗ ពាក់ព័ន្ធនឹងមីយ៉ាន់ម៉ា

ទន្ទឹមនឹងនេះខាងតំណាងមីយ៉ាន់ម៉ា គាត់បានបកស្រាយពន្យល់មកវិញថាគាត់បានកំពុងធ្វើអ្វីខ្លះពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាការលើកឡើងនូវអ្វីដែលគាត់ខិតខំដូចជាការផ្ដល់នូវសេវាផ្សេងៗដូចជាសុខាភិបាល ឬក៏ប្រព័ន្ធជំនួយសង្គមផ្សេងៗដើម្បីជួយដល់ប្រជាជនហើយ»។

ទោះជាយ៉ានេះក៏ដោយ លោក ស្រៀង ចិន្ដា បានអះអាង «AICHR មិនលូកដៃចូលកិច្ចការប្រទេសមីយ៉ាន់ម៉ាទេ ដោយសារតែធម្មនុញ្ញអាស៊ាន និងលក្ខខន្តិកៈរបស់ AICHR តម្រូវឱ្យមានការឯកភាពពីគ្រប់ភាគីដើម្បីអាចជជែកពិភាក្សាបាន។ ដូច្នេះ បើចង់លើកយករឿងមួយមកពិភាក្សា ត្រូវការប្រទេសសាម៉ីនោះយល់ព្រមជាមុនសិន ថាអាចលើកមកនិយាយបានដែរ ឬទេ?

ការនេះ ទើបកិច្ចប្រជុំនេះ គ្រាន់តែជជែកគ្នាផ្ដល់ជាអនុសាសន៍ មតិយោបល់ ឬក៏ដំណោះស្រាយផ្សេងៗ ឬក៏ប្រទេសណាផ្សេងគេលើករឿងប្រទេសផ្សេងមកជជែកប៉ុណ្ណោះ ហើយក៏ត្រូវការប្រទេសសាម៉ីនោះមានការឯកភាព ឬយល់ព្រមឱ្យលើករឿងនោះជាមុនសិន ទើបការជជែកគ្នាអាចធ្វើទៅបាន»។

ដោយសារតែបញ្ហនេះហើយ ទើបក្នុងកិច្ចប្រជុំនេះ បានផ្ដោតតែលើការអនុម័តលើកំណត់ហេតុសង្ខេបអំពីសកម្មភាពរបស់ AICHR កាលពីកន្លងមកប៉ុណ្ណោះ និងបន្តពិភាក្សាអំពីឯកសារទស្សនទានមួយចំនួនដែលគ្រោង អនុវត្តក្នុងឆ្នាំ២០២២

និងពិភាក្សាលើបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ានមួយចំនួនផងដែរ។

សូមបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពី សិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅប្រទេសថៃ។

ចំពោះការបង្កើត AICHR ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពី សិទ្ធិមនុស្ស។ ដូច្នេះ AICHR ជាផ្នែកសំខាន់មួយនៃរចនាសម្ព័ន្ធអង្គការអាស៊ាន និងជាស្ថាប័នត្រួតត្រាដែលមានទំនួលខុសត្រូវរួមសម្រាប់ការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងអាស៊ាន។

ក្រៅពីនេះ AICHR ត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការផ្សព្វផ្សាយសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) ដែលបានអនុម័តក្នុងខែវិច្ឆិកា ឆ្នាំ២០១២ ដោយសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពី ការអនុម័ត AHRD ដែលចុះហត្ថលេខាដោយមេដឹកនាំអាស៊ាន។

ក្នុងឆ្នាំ២០២២ ជាខួប១០ឆ្នាំនៃសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានដឹកនាំ AICHR អាណត្តិថ្មី

នឹងរៀបចំកម្មវិធីអបអរសាទរដែលមានបំណងផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង និងជំរុញឱ្យមានការអនុវត្តនូវសេចក្ដីប្រកាសនេះឱ្យកាន់តែទូលំទូលាយថែមទៀត៕

ដកស្រង់ពី៖ Fresh News