Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​ខែមីនា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន ១៨៩ រូប និង​មាន​ពាក្យបណ្តឹង​ចំនួន​២៨

  • បោះពុម្ព

ភ្នំពេញ: ក្នុងខែមីនា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលមន្ត្រី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៨៩ រូប និង ក្នុងខែនេះដែរមាន ២៨ ពាក្យប្ដឹង ក្នុងនោះ ១ភាគ៣ ជាបណ្តឹងអនាមិក។

បើយោងតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១០ អាណត្តិទី ៣នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា ក្នុងកិច្ចការងារប្រកាសទ្រព្យសម្បត្តិ

និងបំណុលក្នុងខែមីនា ឆ្នាំ២០២២ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ បាន ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ពីមន្ត្រីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ

និងបំណុល ចំនួន ១៨៩ រូប ក្នុងនោះមាន ១៣៩ រូប បំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកចុងក្រោយដោយ មូលហេតុលាឈប់ពីការងារ-ចប់អាណត្តិ និង៤៨ រូប ទៀត ដោយមូលហេតុចូលនិវត្តន៍។

ភ្នំពេញ: ក្នុងខែមីនា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានទទួលមន្ត្រី ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៨៩ រូប និង ក្នុងខែនេះដែរមាន ២៨ ពាក្យប្ដឹង ក្នុងនោះ ១ភាគ៣ ជាបណ្តឹងអនាមិក។

បើយោងតាមសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១០ អាណត្តិទី ៣នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចប្រជុំនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា ក្នុងកិច្ចការងារប្រកាសទ្រព្យសម្បត្តិ

និងបំណុលក្នុងខែមីនា ឆ្នាំ២០២២ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ បាន ទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ពីមន្ត្រីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ

និងបំណុល ចំនួន ១៨៩ រូប ក្នុងនោះមាន ១៣៩ រូប បំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកចុងក្រោយដោយ មូលហេតុលាឈប់ពីការងារ-ចប់អាណត្តិ និង៤៨ រូប ទៀត ដោយមូលហេតុចូលនិវត្តន៍។ដោយឡែកក្នុងពិធីនេះដែរ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានរាយការណ៍បន្ថែមជូន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអំពីករណីខេត្តក្រចេះ (ប្រាក់ពុករលួយដែលអង្គភាពប្រឆាំងអំពើពុក រលួយរុករកឃើញ

និងប្រមូលមកវិញកើនដល់ ៨៥៤.០៦៤ ដុល្លារ(ប្រាំបីរយហាសិបបួនពាន់ហុកសិបបួន ដុល្លារអាមេរិក) និង ៧.៧៣៣.៩០០រៀល (ប្រាំពីរលានប្រាំពីររយសាមសិបបីពាន់ប្រាំបួនរយរៀល) ដែលជនសង្ស័យបានទារទទួលពីបេក្ខជនត្រូវចូលក្របខណ្ឌសុខាភិបាលខេត្តក្រចេះ និងករណីមួយ ចំនួនទៀត។

គួរបញ្ជាក់ថាក្នុងសេចក្តីជូនដំណឹងនេះក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏បានគាំទ្រនិងសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយបន្តអនុវត្តនូវការរៀបចំប្រតិបត្តិការ ដែលមានគោលដៅប្រមូលភស្តុតាង

ព្រោះអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយធ្វើ តែងតែមានព័ត៌មាន មានតម្រុយមានបណ្តឹង មានជំហានបន្តបន្ទាប់មុនអនុវត្តនូវ ប្រតិបត្តិការនេះ ហើយបទល្មើសពុករលួយនេះជាប្រភេទបទល្មើសលំបាកយ៉ាងខ្លាំង ក្នុងការរកភស្តុតាង៕

ដកស្រង់ពី៖ រស្មីកម្ពុជា