សម្តេចតេជោប្រកាសឱ្យរដ្ឋស្តុកប្រេងឥន្ធនៈដោយមិនត្រូវពឹងផ្អែកទាំងស្រុងតែលើស្តុកប្រេងក្រុមហ៊ុនឯកជនទេ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យរដ្ឋស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេងឥន្ធនៈ ដោយយើងមិនអាចពឹងផ្អែកទាំងស្រុងតែទៅលើស្តុកប្រេងរបស់ក្រុមហ៊ុនឯកជនបាននោះទេ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានាជាចាំបាច់ ដូចជា ពេលដាច់ភ្លើង ឬកង្វះខាតភ្លើងប្រើប្រាស់ជាដើម ។
សម្តេចតេជោ បានថ្លែងក្នុងពិធីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ ។
សម្តេចតេជោ ពីមុនយើងផ្អែកលើក្រុមហ៊ុនឯកជន ឥឡូវយើងនៅតែពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ប៉ុន្តែយើងត្រូវតែបង្កើននូវស្តុកទុកនៅប្រេងឥន្ធនៈ ព្រោះឧទាហរណ៍ថា ស្រាប់តែវ៉ារីអគ្គសនី ឬក៏ម៉ាស៊ីនរបស់យើង ភ្លើងដើរដោយធ្យូងថ្មរបស់យើងរត់វាមិនគ្រប់ដូច ឆ្នាំ២០១៨ ។
អីចឹងយើងត្រូវតែជម្រុញការបញ្ឆេះម៉ាស៊ីន ដែលដើរដោយប្រេងឥន្ធនៈ ។
សម្តេចបានបញ្ជាក់ថា ដូច្នេះហើយបានជាយើងមានតម្រូវការប្រេង ដើម្បីបញ្ឆេះម៉ាស៊ីនហ្នឹងឲ្យវាដើរ អីចឹងពីដំណាក់កាលមួយទៅដំណាកកាលមួយ តម្រូវការវាខុសគ្នា ។
សូមជម្រាបថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ។
ដកស្រង់ពី៖ កោះសន្តិភាព